
Ponnleu
· 2019-03-06
កាស AirPods ក្លែងក្លាយតម្លៃ ៥០ ដុល្លារដូចពិតបេះបិទ
0
កាសឥតខ្សែ Apple AirPods ដែលចេញតាំងពីឆ្នាំ ២០១៦ បានក្លាយជាផលិតផលដ៏ពេញនិយម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ ជាមួយនឹងភាពល្បីល្បាញ ក៏មានផលិតផលក្លែងបន្លំមួយចំនួនដែលមានរូបរាងដូចរបស់ពិតបេះបិទ ហើយតម្លៃក៏ថោកជាងទៀត។
ពេលថ្មីៗនេះ មានកាសឥតខ្សែម៉ាក i10 TWS ដែលមានរូបរាងខាងក្រៅដូចមែនទែន មើលសឹងតែច្រឡំគ្នា ប៉ុន្តែក៏មានចំណុចខុសគ្នាដែលអ្នកអាចសំគាល់បាន។
កាសឥតខ្សែម៉ាក i10 TWS ជាប្រភេទកាសផលិតពីជ័រកាបូន មានប្រើរន្ធសាកភ្លើង USB Type-C មានបច្ចេកវិទ្យាសាកភ្លើងឥតខ្សែ Qi-based Wireless ដែល AirPods គ្មានបច្ចេកវិទ្យានេះទេ។ វាក៏មានភ្លើង LED Charging នៅខាងមុខ តែគ្មានបច្ចេកវិទ្យា Bluetooth លើសំបកកាសទេ។
ត្បិតថាកាសម៉ាក i10 TWS មានគុណភាពទាបជាង AirPods ពេលចុចទៅមានសំឡេងរំខាន តែស្រាលជាង តូចជាង និងផ្នែកខាងក្នុងឬបច្ចេកវិទ្យា វាត្រដំត្រសងគ្នា។
ប្រភពបានបញ្ជាក់ថា គុណភាពសំឡេងក៏មិនចាញ់គ្នាដែរ ជាពិសេសនៅពេលដាក់កាសនិយាយគ្នាក៏មិនអន់ដែរ។ ឯរបៀបប្រើក៏មិនសូវខុសគ្នានោះទេ ថែមទាំងអាចភ្ជាប់ជាមួយ Voice Assistant ដូច Siri ។
កន្លែងដែលខុសគ្នាពី AirPods គឺកាសម៉ាក i10 TWS គ្មានកន្លែងដាក់ឲ្យចម្រៀងបិទអូតូ(ស្វ័យប្រវត្តិ) ទេ វាប្រើរបៀបបិទដូចកាស Bluetooth ដទៃដែរ ហើយក៏មិនអាចភ្ជាប់បានឆ្ងាយណាស់ដែរ ឯថាមពលថ្មរស់បាន ៣ ម៉ោងប៉ុណ្ណោះ។
ចំពោះតម្លៃគឺ ៥០ ដុល្លារប៉ុណ្ណោះ ខណៈដែលកាស AirPods ដល់ទៅ ១៥៩ ដុល្លារ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)