发布作品

简体中文

Piseth

· 2019-03-07

កីឡាករ៩រូបមិនស័ក្តិសមលេងជាមួយក្រុម Real Madrid បន្ទាប់ពីចាញ់ក្រុម Ajax

0

បន្ទាប់ពីក្រុម Real Madrid បាត់បង់ឱកាសប្រជែងយកពានជើងឯកក្របខណ្ឌ La Liga និងខ្ទាតចេញពីការប្រកួតក្របខណ្ឌ Copa del Rey ហើយនោះ នៅពេលនេះក្រុមយក្សអេស្ប៉ាញនេះក៏ត្រូវបានក្រុមកម្រិតមធ្យម Ajax ទម្លាក់ចេញពីក្របខណ្ឌ CL ផងដែរកាលពីរាត្រីថ្ងៃអង្គារ៍។

ក្រុមជើងឯក CL មួយនេះបានខ្ទាតចេញពីក្របខណ្ឌប្រកួតកំពូលនេះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមមកពីហូឡង់ Ajax ធ្វើបានល្អនៅក្នុងទឹកដី Bernebeuដោយយកឈ្នះក្រុម Real Madrid ៤-១ ។

បន្ទាប់ពីឈ្នះ២-១នៅជើងទី១ ក្រុម Real Madrid រំពឹងថា នឹងធ្វើបានល្អនៅក្នុងជំនួបជើងទី២នៅលើទឹកដីរបស់ខ្លួន ហើយនឹងឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។ប៉ុន្តែបើទោះជាកីឡាករ Marco Asensio រកបាន១គ្រាប់វិញសម្រាប់ក្រុម Real Madrid ក៏ដោយ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។

ភ្លាមៗនោះមានការស្តីបន្ទោសទៅលើកីឡាករល្បីៗរបស់ Real Madrid ដូចជាកីឡាករ Gareth Bale, Toni Kroos, Thibaut Courtois, Casemiro, Karim Benzema, Dani Carvajal, Raphael Varane, Nacho និង Marcelo ថា មិនទាន់ល្អគ្រប់គ្រាន់ ដើម្បីតំណាងក្រុម Real Madrid ទេ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论