
Sin
· 2019-03-21
ទាហានឥណ្ឌា បាញ់សម្លាប់គ្នាឯង ស្លាប់ និងរបួស៤នាក់ នៅកាស្មៀរ
0
ទាហានឥណ្ឌាម្នាក់ឈរជើងនៅតំបន់កាស្មៀរបានបាញ់ប្រហារគ្នាឯងស្លាប់៣នាក់ ហើយបន្ទាប់មក បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនបានសម្រេច រងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ (ម៉ោងក្នុងស្រុក) ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជំរុំទាហានក្នុងតំបន់ Bbattal Ballion ចម្ងាយប្រហែល២០៣គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Srinagar ដែលជាដែនដីកាស្មៀរ កំពុងមានជម្លោះជាមួយប៉ាគីស្ថាន ។
ប៉ូលិសឥណ្ឌានៅមិនទាន់បញ្ជាក់ប្រាប់ពីមូលហេតុនោះឡើយ ខណៈកំពុងដំណើរការស៊ើបអង្កេត ។
សេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងសន្តិសុខរក្សាភាគកណ្តាលឥណ្ឌា(CRPF)បញ្ជាក់ថា ទាហានម្នាក់ បានបាញ់សម្លាប់សហជីវិនរបស់ខ្លួន៣នាក់ រួចបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
សូមបញ្ជាក់ថា ករណីដូចនេះ មិនមែនជារឿងថ្មីនោះទេសម្រាប់កងកម្លាំងទាហានឥណ្ឌាឈរជើងនៅព្រំដែន ទល់មុខជាមួយប៉ាគីស្ថាន ដែនដីកាស្មៀរនោះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

全部评论 (0)