发布作品

简体中文

MAO

· 2019-03-21

មេដឹកនាំគីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសជិតខាងពេលឆាប់ៗនេះ

0

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោក Andrew Kim អតីតមន្ត្រីមកពីនាយកដ្ឋានចារកិច្ច អាមេរិក បានឲ្យដឹង ក្រោយជំនួបពិភាក្សាសម្ងាត់នៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២០ខែមីនាថា មេដឹកនាំកូរ៉េខាងជើងគីមជុង អ៊ុននឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

ព័ត៌មានស្តីពីមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបំពេញទស្សនកិច្ច ទៅកាន់រុស្ស៊ី ត្រូវបានផ្សព្វផ្សាយតាំងពីពេល លោកគីម បញ្ជប់ ការបំពេញទស្សនកិច្ចវៀតណាម និងជួបពិភាក្សាជាមួយលោកត្រាំនៅថ្ងៃទី២៧-២៨ខែកុម្ភៈ ក្នុងទីក្រុងហាណូយ ។

កាលពីដើមខែកន្លងមក លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីពូទីន ក៏បានលើកឡើងពីគម្រោងទស្សនកិច្ច ទៅកាន់រុស្ស៊ីរបស់មេដឹកនាំគីមជុងអ៊ុនផងដែរ ។ លោក បន្តទៀតថា «ដំណើរទស្សនកិច្ចទៅកាន់ រុស្ស៊ី គឺស្ថិតនៅក្នុងរបបៀបវារៈ របស់ប្រទេសទាំងពីរ។ យើងសង្ឃឹមថាពេលវេលា នៃដំណើរទស្សនកិច្ចនោះនឹង ប្រកាសឲ្យដឹងជាសាធារណៈក្នុងពេលឆាប់ៗនេះ» ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)