
Lookingtoday
· 2023-07-06
ដោយសារ Depression ធ្វើឱ្យតារាចម្រៀងល្បីរបស់ហុងកុងអ្នកនាង Coco Lee ធ្វើអត្តឃាតក្នុងវ័យ ៤៨ឆ្នាំ
#ការធ្វើអត្តឃាត# #Coco Lee# #កម្សាន្ត# #តារាអន្តរជាតិ# #តារាហុងកុង#
270
បរទេស ៖ Coco Lee ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងមានដើមកំណើតហុងកុង ដែលមានអាជីពជោគជ័យខ្ពស់នៅអាស៊ី គឺបានទទួលមរណៈភាពដោយការធ្វើអត្តឃាត, នេះបើតាមបងប្អូនបង្កើតរបស់នាងបាននិយាយកាលពីថ្ងៃពុធ, Coco Lee នាងមានអាយុ ៤៨ឆ្នាំ។
យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តារាស្រីរូបនេះបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត ឬ Depression អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បងស្រីរបស់ Coco Lee គឺអ្នកនាង Lee Carol និង Nancy Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Facebook និង Instagram ជាមួយនឹងស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍បានអានថា “ទោះបីជា CoCo Lee បានស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺធ្លាក់ទឹកចិត្តនេះយ៉ាងណាក៏ដោយ គួរឱ្យសោកស្ដាយ ដែលមិនអាចយកឈ្នះបិសាចនៅក្នុងខ្លួនរបស់នាង” ។
បងស្រីរបស់នាងបាននិយាយថា Coco Lee បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះកាលពីចុងសប្តាហ៍ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ពួកគេបាននិយាយថានាងសន្លប់ហើយបានស្លាប់នៅថ្ងៃពុធ។
Ferren Lee នៅហុងកុង ក្រោយមក Lee បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ជាកន្លែងដែលនាងចូលរៀននៅវិទ្យាល័យ និងមធ្យមសិក្សានៅ San Francisco ។
នាងបានក្លាយជាអ្នកចម្រៀងបន្ទាប់ពីទទួលបានជ័យលាភីលេខរៀងទី ១ ក្នុងការប្រកួតប្រជែងច្រៀងប្រចាំឆ្នាំដែលរៀបចំដោយទូរទស្សន៍ TVB នៅហុងកុង ហើយបានចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ១៩៩៤ នៅអាយុ ១៩ ឆ្នាំ។
ទោះបីជាដំបូង Lee បានចាប់ផ្តើមជាអ្នកចម្រៀង Mandopop ប៉ុន្តែក្រោយមកនាងបានចេញអាល់ប៊ុមជាភាសា ចិនកាតាំង និង អង់គ្លេស ក្នុងរយៈពេលជិត ៣០ ឆ្នាំនៃអាជីពរបស់នាង។ នាងត្រូវបានគេស្គាល់ថា មានសំឡេងទឹកដមល្អបំផុត និងការសម្ដែងផ្ទាល់។
បងស្រីរបស់នាងបាននិយាយនៅក្នុងការប្រកាសរបស់ពួកគេថា “CoCo ត្រូវបានគេដឹងថា បានធ្វើការដោយមិននឿយ ហត់ដើម្បីបើកពិភពលោកថ្មីសម្រាប់អ្នកចម្រៀងចិន នៅក្នុងឆាកតន្ត្រីអន្តរជាតិ ហើយនាងបានចេញទៅក្រៅដើម្បីរកពន្លឺសម្រាប់ជនជាតិចិន” ។ “យើងមានមោទនភាពចំពោះនាង!”៕ ប្រែសម្រួលៈ ណៃ តុលា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ

លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត

គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

យល់ដឹង អំពីការគេងមមើ!

全部评论 (0)
暂无评论