
Lookingtoday
· 2024-08-14
យល់ដឹង អំពីការគេងមមើ!
#គន្លឹះថែទាំសុខភាព# #ការគេងមមើ# #សុខភាព#
670
វិទ្យាសាស្រ្ត ៖ ការគេងមមើ គឺជាជំងឺមួយប្រភេទ ដែលធ្វើឲ្យមនុស្សក្រោកឡើង និង ធ្វើសកម្មភាព ក្នុងខណៈពេលដែលពួកគេ កំពុងគេងលក់ ។ ជាធម្មតា ការមមើកើតឡើង នៅពេលដែលមនុស្ស គេងលង់លក់ ។ អ្នកមមើ មិនអាចចងចាំ នូវសកម្មភាព ដែលខ្លួនបានធ្វើឡើយ ។ មួយវិញទៀត ការមមើជាធម្មតាកើតឡើង ចំពោះក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ។
ហេតុអ្វីបានជាអ្នកគេងមមើ? កត្តាដែលជាប់ទាក់ទងទៅ នឹងការគេងមមើ របស់អ្នកមាន៣ កត្តាខុសៗគ្នា។ កត្តាទាំងនេះរួមមាន ហ្សែនពីកំនើត បរិស្ថាន និង ការប្រើប្រាស់ឪសថ ។
កត្តាហ្សែន
ការគេងមមើភាគច្រើន តែងកើតឡើង ទៅលើកូនភ្លោះ និង វាមានឪកាស នៃការកើតជំងឺនេះលើស១០ដង ប្រសិនបើនៅក្នុងក្រុមគ្រួសារ របស់អ្នកធ្លាប់មានអ្នកគេងមមើ។
ដូច្នេះហើយកូនចៅជំនាន់ក្រោយ របស់អ្នកអាចទទួល បាននួវហ្សែនប្រភេទនេះ ដែលវាអាចនាំឲ្យកើតមានការមមើ។ កត្តាបរិស្ថាន កត្តាដែលនាំឲ្យមនុស្ស គេងមមើមានដូចជាៈ
-ការលេបថ្នាំមួយចំនួនដូចជាប្រភេទថ្នាំ ហាយណូទិច (hypnotics) ដែលជាថ្នាំជួយឲ្យគេងលក់ , ថ្នាំ neurolepticsដែលជាថ្នាំព្យាបាលជំងឺសសៃប្រសាទ ,ថ្នាំ stimulants ដែលជាថ្នាំជំនួយកំលាំង និង ថ្នាំ antihistamines ដែលព្យាបាលជំងឺអាឡាក់ស៊ីជាដើម។
តើអ្នកគួរដោះបញ្ហាមួយនេះ ដោយរបៀបណា?
វិធីខាងក្រោមនេះអាចជួយអ្នកបានៈ ០១.ថតសំលេងទុកនៅពេល ដែលការគេងមមើបានកើតឡើង។ បន្ទាប់មកកត់ចំនាំម៉ោង ដោយនៅពេលដែលជិត ដល់ម៉ោងដែលអ្នកមមើ ចាប់ផ្តើមចេញសកម្មភាព ត្រូវដាស់គេឡើងមុនពេល១៥នាទី ដើម្បីកុំឲ្យសកម្មភាព មមើនោះកើតឡើងទាន់។
០២. ជូនអ្នកដែលមានអាការគេមមើទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះ និងដោះស្រាយអំពីបញ្ហានេះ។ ០៣. ត្រូវឲ្យអ្នកជំងឺគេងឲ្យបានគ្រប់គ្រាន់ និង រៀបចំពេលលាគេងឲ្យបានទៀងទាត់ ។ ការអនុវត្តន៏ តាមវិធីខាងលើនេះអាចជួយឲ្យ អ្នកចាកចេញ ពីបញ្ហាគេងមមើនេះបាន ។ ដោយ៖ ហង្ស សុបញ្ញា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង

ភ្ញាក់ពីគេងពេលព្រឹក បើមាន៥ចំណុចនេះ សប្បាយចិត្តចុះ ព្រោះវាបញ្ជាក់ថាអ្នកមានសុខភាពល្អ

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

អាថ៍កំបាំង ៤យ៉ាង ដើម្បីក្លាយជានារីដ៏ទាក់ទាញ មានមនុស្សប្រុសចោមរោមស្រលាញ់

全部评论 (0)
暂无评论