
ថ្មីៗ-ThmeyThmey
· 2023-11-02
ក្រសួងមុខងារសាធារណៈ ប្រកាសរើសមន្រ្តីកសិកម្មឃុំ ជាច្រើននាក់
#ក្រសួងកសិកម្ម# #ក្រសួងមុខងារសាធារណៈ# #យ៉ង សាំង កុមារ# #សង្គម# #ព័ត៌មានសង្គម#
4064
រូបភាព៖ លោក យ៉ង សាំង កុមារ
ដោយ: ឈុំ ចន្ថា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងប្រជែងរើសមន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា ការប្រឡងនេះ ត្រូវធ្វើឡើងសម្រាប់ក្របខណ្ឌ ក, ខ, គ។ អ្នកចូលរួម ត្រូវមានជំនាញ និងឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ទើបបានឱកាសចូលបម្រើការងារនៅតាមឃុំ ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។
ទន្ទឹមនេះ ក្រសួងលើកទឹកចិត្ត និងផ្ដល់អាទិភាពខ្ពស់ ចំពោះអ្នកដែលមានសញ្ញាបត្រខ្ពស់ជំនាញកសិកម្ម ស្រ្តី និងអ្នកមានបទពិសោធន៍លើការងារវិស័យកសិកម្ម។ ចំពោះ កាលបរិច្ឆេទចុះឈ្មោះប្រឡង ត្រូវចាប់ផ្ដើមពីថ្ងៃទី១នេះ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកានេះ។
សម្រាប់អណតិ្តទី៧នេះ រដ្ឋាភិបាល បានដាក់គោលនយោបាយកសិកម្ម ពង្រាយមន្ត្រីកសិកម្មតាមឃុំ នៅទូទាំងប្រទេសចំនួន១៦០០នាក់ ដើម្បីជួយរក្សាកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ។ មិនតែប៉ុណ្ណោះ វាក៏ធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង និងការបង្កើនកម្រិតជីវភាពពលរដ្ឋមូលដ្ឋានផងដែរ។
បើតាម លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ការពង្រាយមន្រ្តីកសិកម្មឃុំ ទូទាំងប្រទេស មានតួនាទីជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ការណែនាំពីរបៀបប្រើប្រាស់ទឹកដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធការងារកសិកម្ម ផ្សេងៗ៕
ប្រភពដើម៖ ThmeyThmey
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

កីឡាករចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាជូនពរលោកអ្នករីករាយ Lantern Festival

全部评论 (0)