
TNAOT News
· 2023-12-14
រឿង ខ្មោចបន្ទប់ជួល
#រឿងនិទាន និងប្រលោមលោក# #រឿងពិត# #ខ្មោចបន្ទប់ជួល# #កម្សាន្ត#
8788
(ភាគ២) ន្ទាប់ពីវ៉ាន់ដា មានអារម្មណ៍រសាប់រសល់ និងគិតច្រើនពីយ័ន្ត និងសម្តីរបស់អុំស្រីជាម្ចាស់ផ្ទះនោះ កញ្ញាក៏ សំងំគេង! មួយស្របក់ស្រាប់តែរឿងហេតុដដែលក៏បានកើតឡើងដូចយប់ទី១ដែរ ដោយធុំក្លិនម្ហូប ឈ្ងុយពេញបន្ទប់ជួលម្តងទៀត ហើយនាងក៏បើកភ្នែករឹមៗ ស្រាប់តែឃើញស្រមោលមនុស្សស្រីសក់វែងម្នាក់ ដៃម្ខាងកំពុងកាន់កាំបិតវែងមុតស្រួច និងម្ខាងកាន់លលាដក្បាលដើរសំដៅពីវេរ៉ង់ដាខាងមុខ មកចង្ក្រានបាយក្នុងបន្ទប់នោះ។
ឃើញដូចនេះនាងភ័យខ្លាចយ៉ាងខ្លាំងក៏បានស្រែកភ្លាត់សម្លេងមួយទំហឹង ងើបពីលើគ្រែ និងរត់ទៅបើកទ្វារចេញពីបន្ទប់សំដៅទៅរកម្ចាស់ផ្ទះជួលនៅបន្ទប់ខាងក្រោម ដោយនាងបានរៀបរាប់ប្រាប់រឿងនេះទៅកាន់អុំស្រីម្ចាស់ផ្ទះ រួចគាត់ក៏និយាយពាក្យសុំទោសទៅកាន់នាង និងរៀបរាប់ពីដើមហេតុថា៖ កាលពី៣ឆ្នាំមុនបន្ទប់នេះមាននាក់ប្តីប្រពន្ធ១គូ បានមកជួលស្នាក់នៅរាប់ខែដែរ ដោយស្វាមីនាងជាអ្នកធ្វើការពេលយប់ ហើយនាងជាមនុស្សម្នាក់ដែលស្រលាញ់ប្តី និងចូលចិត្តធ្វើម្ហូបអាហារឲ្យប្តីនាងញាំខ្លាំងណាស់។ នៅយប់មួយនាងកំពុងរៀបចំម្ហូបដែលបានចម្អិននៅលើតុសម្រាប់ប្តីនាងមកពីធ្វើការ ស្រាប់តែមានក្រុមចោរប្លន់ បានឡើងមកដល់បន្ទប់នាង គម្រោងប្លន់យកទ្រព្យសម្បត្តិ និងមានបំណងរំលោភបំពាននាងដែរ ដោយសារតែនាងមានរូបសម្រស់ដ៏ទាក់ទាញដែរ! រំពេចនោះនាងបានស្រែកឆោឡោយ៉ាងខ្លាំង ហើយក្រុមចោរនោះបានយកដៃខ្ទប់មាត់នាង ដោយនាងរើបម្រាស់ពេក ក្រុមចោរក៏ចាក់សម្លាប់នាងនឹងកាំបិតវែងមុតស្រួចសម្រាប់ធ្វើម្ហូបនោះតែម្តង! រួចពួកគេបានអារ.ករនាងទាល់តែដាច់ចេញពីខ្លួនបោះចោលនៅវេរ៉ង់ដាខាងមុខយ៉ាងឃោឃៅបំផុត ចំណែកឯទ្រព្យសម្បត្តិ ពួកវាក៏ប្រមូលទៅអស់ដែរ។ បន្ទាប់មកអ៊ុំស្រីម្ចាស់ផ្ទះក៏បាននិមន្តព្រះសង្ឃមកសូត្រមន្ត នៅបន្ទប់នេះ និងឧទិ្ទសកុសលផលបុណ្យជូននាងផងដែរ។
ចំណែកឯមូលហេតុដែលគាត់ហាមមិនឲ្យធ្វើម្ហូបក្រោយម៉ោង៨យប់ ព្រោះវាជាម៉ោងដែលនាងស្លាប់ ស្របពេលដែលនាងកំពុងធ្វើម្ហូប ហើយយ័ន្តនេះអ៊ុំបានយកទៅបិត ដោយមិនចង់ឲ្យមានរឿងអ្វីកើតឡើង ព្រោះក្រោយពេលនិមន្តព្រះសង្ឃសូត្រប្រោះព្រំរួចរាល់ហើយមក មិនដែលមានហេតុការណ៌លងបន្លាចណាមួយកើតឡើងនោះទេ ដូចច្នេះហើយទើបអ៊ុំសម្រេចចិត្តជួលបន្ទប់នេះឲ្យក្មួយតែម្តង។ រំលងពីមួយថ្ងៃទៅមួយថ្ងៃ គឺមិនបានស្ងប់ស្ងាត់នោះទេ ចេះតែមានខ្មោចស្រីនោះមករំខានជាញឹកញាប់ រហូតដល់វ៉ាន់ដា សម្រេចចិត្តចាកចេញ និងរើអីវ៉ាន់របស់ខ្លួនចេញពីបន្ទប់ ទៅរស់នៅកន្លែងផ្សេងផងដែរ៕
សម្រួលអត្ថបទដោយ៖ Puthseyha
ប្រសិនជាមិត្តអ្នកអានមិនទាន់បានអាននៅភាគ១ នោះទេ! សូមចុចនៅត្រង់នេះ ដើម្បីស្វែងយល់សាច់រឿងកាន់តែច្បាស់
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

រៀបការជាមួយប្ដី«៥ប្រភេទនេះ» ប្រពន្ធសប្បាយចិត្តដូចទេពអប្សរ ចាយលុយដោយមិនបាច់ខ្វល់

ឈឺបំពង់ក គួរធ្វើដូចម្តេច?

មនុស្សប្រុសអាចយកប្រពន្ធក្មេង ចរិតឡិឡក់ លេងសើចច្រើនបាន តែមនុស្សស្រី មិនអាចយកប្ដីចរិតក្មេងស្ទាវ ឡិឡក់ មិនចេះគិតអីបាននោះឡើយ

全部评论 (4)
Saravi Saravi
· 2024-03-21
hi
មិត្ត1000281412
· 2023-12-14
🙄
Nyលេខកូដណែនាំ99789809
· 2023-12-14
😬
- 1
前往页