
Cambo-China
· 2024-03-06
យន្តហោះ C919 និង ARJ21 របស់ចិនបានមកដល់កម្ពុជាហើយដើម្បីហោះហើរបង្ហាញសមត្ថភាព
#ប្រទេសកម្ពុជា# #អាស៊ីអាគ្នេយ៍# #សង្គម# #យន្តហោះ# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#
4517
យន្តហោះចិន C919 និង ARJ21 ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Commercial Aircraft Corporation of China, Ltd. (COMAC) បានមកដល់ប្រទេសកម្ពុជាហើយ កាលពីថ្ងៃអង្គារ សម្រាប់ធ្វើការហោះហើរបង្ហាញសមត្ថភាព នៅប្រទេសអាស៊ានចំនួន៥ ដើម្បីព្យាយាមពង្រីកការលក់ទៅកាន់ទីផ្សារអន្តរជាតិ។
យន្តហោះទាំងពីរនេះ បានហោះហើរពីសិង្ហបុរី ទៅកាន់ប្រទេសវៀតណាម និងឡាវ ហើយបន្ទាប់មកមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានបញ្ចប់ការតាំងពិព័រណ៍ Singapore Airshow ឆ្នាំ២០២៤ ជាកន្លែងដែលពួកគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេសចិន។ យន្តហោះដឹកអ្នកដំណើរនេះ ជាប្រភេទ narrow-body ត្រូវបានអះអាងថា គឺជាគូប្រជែងសម្រាប់យន្តហោះ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ហើយនិងយន្តហោះ A320neo របស់ក្រុមហ៊ុនអឺរ៉ុប Airbus។ ចំណែកឯ យន្តហោះ ARJ21 វិញ គឺជាយន្តហោះដឹកអ្នកដំណើរ មានទំហំតូចជាង C919 ហើយប្រើប្រាស់ជាចម្បងនៅក្នុងប្រទេសចិនផ្ទាល់ ប៉ុន្តែយន្តហោះនេះ ក៏មានធ្វើប្រតិបត្តិការនៅអាកាសចរណ៍មួយរបស់ឥណ្ឌូណេស៉ី។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីក្រុមហ៊ុន COMAC ផ្ទាល់ គោលបំណងចម្បងនៃការហោះហើរយន្តហោះ C919 និង ARJ21 នៅប្រទេសអាស៊ានទាំង៥ គឺដើម្បីបង្ហាញពីសមត្ថភាពដ៏ល្អ នៃយន្តហោះដឹកអ្នកដំណើរទាំងពីរនេះ ហើយដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកទីផ្សារនាពេលអនាគត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជារួម រហូតមកទល់បច្ចុប្បន្ន យន្តហោះដឹកអ្នកដំណើរនេះ ទទួលបានការបញ្ជាទិញច្រើនជាង១,០០០គ្រឿងហើយ ប៉ុន្តែភាគច្រើនគឺធ្វើឡើងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិន និងក្រុមហ៊ុនផ្តល់សេវាកម្មជួលយន្តហោះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ

មន្រ្តីអ្នកនាំពាក្យក្រសួងការងារ ច្រានចោលព័ត៌មានពិតចំពោះគណនីហ្វេកបុក ថាមានករណីពលករពីរនាក់ប្ដីប្រពន្ធស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទសថៃ

៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

全部评论 (0)