
Lookingtoday
· 2024-08-14
មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #រដ្ឋធម្មនុញ្ញផ្លូវការ#
2082
នៅក្នុងពិភពលោកយើងនេះ រដ្ឋផ្លូវការនានាសុទ្ធតែមានរដ្ឋធម្មនុញ្ញមួយ ដើម្បីដើរតួជាត្រីវិស័យក្នុងការកំណត់របៀបរបបដឹកនាំរដ្ឋ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋ និងពលរដ្ឋ ព្រមទាំងសិទ្ធិសំខាន់ៗនានារបស់រដ្ឋាភិបាល និងប្រជាជនជាដើម។ ជាក់ស្ដែង កម្ពុជាសព្វថ្ងៃនេះត្រូវបានដឹកនាំផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការធ្វើវិសោធនកម្មបំពេញបន្ថែមនានាអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។
ទោះជាបែបនេះក្ដី លើពិភពលោកមានប្រទេសចំនួន ៥ ដែលមិនមានរដ្ឋធម្មនុញ្ញផ្លូវការ។ យ៉ាងណាក៏ដោយ ប្រទេសទាំង ៥នេះត្រូវបានដឹកនាំ ដោយផ្អែកលើច្បាប់ ឬ ឯកសារគតិយុត្តិនានា ដែលត្រូវបានព្រមព្រៀង និងសម្រិតសម្រាំងតាក់តែងស្របតាមបរិបទរបស់ស្រុកគេរៀងៗខ្លួន។ ប្រទេសទាំង ៥នោះមានដូចជា ៖ ចក្រភពអង់គ្លេស ៖ ចក្រភពអង់គ្លេសមានកំណើតរាប់រយ រាប់ពាន់ឆ្នាំមកហើយ យ៉ាងណាមិញរាល់ការដឹកនាំប្រទេស ស្រុកនេះប្រើប្រាស់ច្បាប់ផ្សេងៗ ដែលកំណត់ការប្រព្រឹត្តិទៅនូវស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ។ បន្ថែមពីនេះទៅទៀត ប្រទេសច្រើនតែផ្អែកលើប្រពៃណីនីតិរដ្ឋ ដែលមនុស្សគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។
អ៊ីស្រាអែល៖ អ៊ីស្រាអែលត្រូវបានប្រកាសបង្កើតចេញជារូបរាងរដ្ឋ នៅឆ្នាំ១៩៤៨។ ប្រទេសនេះត្រូវបានដឹកនាំដោយផ្អែកតាមសេចក្ដីសម្រេច Harari នៅឆ្នាំ១៩៥០។ ក្រោយៗមកទៀត ប្រទេសនេះក៏បានចេញកម្រងច្បាប់នានា ដែលហៅថា កម្រងច្បាប់មូលដ្ឋាន ហើយច្បាប់ទាំងនោះ ជាត្រីវិស័យក្នុងការកំណត់របៀបដឹកនាំនៅក្នុងស្រុកមជ្ឈិមបូព៌ានេះ។
នូវែលហ្សេឡង់៖ នូវែលហ្សេឡង់មិនមែនរដ្ឋធម្មនុញ្ញតែមួយនោះទេ តែប្រទេសនេះត្រូវបានដឹកនាំដោយផ្អែកលើច្បាប់នានាដូចជា ច្បាប់ស្ដីពីធម្មនុញ្ញភាពឆ្នាំ១៩៨៦ ដែលទទួលស្គាល់ថា ប្រទេសនេះមានប្រមុខរដ្ឋជាស្ដេច ឬ មហាក្សត្រិយ៍អង់គ្លេស និងនាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតនៅនូវែលហ្សេឡង់។ ក្រៅពីច្បាប់នេះ ប្រទេសនេះក៏ពឹងផ្អែកលើ ច្បាប់ស្ដីពីការប្រព្រឹត្តិទៅនូវសភា និងសាលក្រមតុលាការនានា។
អារ៉ាប៊ីសាអ៊ូឌីត ៖ ប្រទេសមជ្ឈិមបូព៌ានេះដឹកនាំ ដោយផ្អែកលើច្បាប់ឥស្លាម២ធំៗគឺ ច្បាប់សារិអា (Sharia) និងគម្ពីរកូរអាន (Quran)។ រាល់សេចក្ដីសម្រេច និងការអនុវត្តនានានៅស្រុកនេះត្រូវបានតុលាការបកប្រែ និងអនុវត្ត ចេញពីច្បាប់ទាំង ២នេះ។
កាណាដា ៖ កាណាដា ស្រដៀងនឹងនូវែលហ្សេឡង់ដែរគឺ ប្រព្រឹត្តិទៅដោយមិនមែនរដ្ឋធម្មនុញ្ញតែមួយនោះទេ។ ប្រទេសនេះដឹកនាំដោយផ្អែកលើ ច្បាប់នានាទាំងសរសេរលាយលក្ខណ៍អក្សរ និងប្រពៃណីកន្លងមក។ ច្បាប់ដែលកំណត់ការដឹកនាំរបស់កាណាដារួមមាន ច្បាប់ស្ដីពីការប្រព្រឹត្តិទៅនូវប្រទេសកាណាដា ច្បាប់ស្ដីពីធម្មនុញ្ញភាពជាដើម៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
រមណីយដ្ឋានកោះ របស់ប្រទេសម៉ាល់ឌី មិនទទួលស្វាគមន៍ជនជាតិអ៊ីស្រាអែល

តស់! មកដឹងអំពីព្រះជីវប្រវត្តិរបស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរដំបូងដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរទៅទៀត

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

មានដឹងថា ប្រទេសអាស៊ានណាទេ ដែលដូរទង់ជាតិចុងក្រោយគេ?

全部评论 (6)
អា ជាតិ
· 03-07
👌👌
Anna HoកូដID51644557
· 02-25
😘
កូដណែនាំ 91815366
· 01-09
👍👍
បេះដូងបៃតង
· 2024-09-19
💚👍
ដាលីនABA005856219
· 2024-09-19
😊😊
អូនតា លេខកូដ63230368
· 2024-08-25
👌👌👌
- 1
前往页