
TNAOT News
· 2024-09-29
ទឹកមុខឈឺចាប់របស់ ភរិយា លោក Om Akkaphan ធ្វើឲ្យមហាជនឃើញហើយក្ដុកក្ដួលចិត្ត
#តារាថៃ# #NEW NEWS# #Aom Akkaphan# #កម្សាន្ត# #តារាអន្តរជាតិ#
4407
រឿងរ៉ាវសោកសង្រេងនៃការបាត់បង់តារាសម្ដែងថៃដ៏ល្បី លោក Om Akkaphan បានទទួលមរណភាពទាំងវ័យក្មេងក្នុងវ័យ ៣៩ឆ្នាំ ដោយសារតែជំងឺមហារីកបេះដូង បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង។
ដោយនាថ្ងៃរៀបចំពិធីបុណ្យសពអ្នកគាំទ្របានសម្ដែងការងើងឆ្ងល់យ៉ាងខ្លាំងដោយសារតែលេចមុខភរិយារបស់ លោក Om ដែលគ្រប់គ្នាមិនធ្លាប់បានដឹងសោះថាតារាប្រុសរូបនេះមានភរិយាជាជនបរទេស ឈ្មោះ Daria Shevruk ថែមទាំងបានចុះអេតាស៊ីវិល រួចមកហើយ តែដោយសារតែស្ថានភាពជំងឺរបស់លោកមិនល្អទើបពន្យាពេលមិនបានរៀបការ បើកមុខជាផ្លូវការ ប៉ុន្ដែក្នុងវង្វង់គ្រួសារគឺបានដឹងលឺទាំងសងខាងរួចហើយ។
ដែលចំនុចនេះហើយបានធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលអាណិតទៅកាន់ភរិយាលោកយ៉ាងខ្លាំងដែលបានមានទំនាក់ទំនងបែប Privite អស់ជាច្រើនឆ្នាំហើយ តែពេលបានបង្ហាញជាផ្លូវការគឺពេលដែលស្វាមីបានទទួលមរណភាពទៅហើយ ការបាត់បង់មនុស្សជាទីស្រលាញ់នេះធ្វើឲ្យនាងពិបាកទទួលយកឈឺចាប់ និងពិបាកធ្វើចិត្តជាខ្លាំង ដោយសារតែទំហំក្ដីស្រលាញ់ទៅកាន់ស្វាមីធំធេងមិនអាចគណនា ធ្វើគ្រប់គ្នាឃើញហើយសម្ដែងការអាណិតជាពន់ពេកពិសេសនាពេលដង្កែរសពស្វាមីតែម្ដង៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

គុណសម្បត្តិ៤យ៉ាងរបស់ស្ត្រីដែលបុរសស្រឡាញ់ គោរព និងចង់រៀបការជាមួយបំផុត

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

全部评论 (0)