发布作品

简体中文

TNAOT News

· 2024-12-10

តារាថៃ Nat Myria ប្រកាសចែកផ្លូវជាមួយស្វាមី ក្រោយបានរួមរស់អស់រយៈពេល ១៥ឆ្នាំ

#Nat Myria# #កម្សាន្ត# #Aum Atichart# #DEVELOPING NEWS# #ភាពយន្តអន្តរជាតិ#

3456

នាពេលថ្មីៗអ្នកតាមដានវិស័យតារាថៃ​កំពុងតែមានការភ្ញាក់ផ្អើល ក្រោយតារាស្រី Nat Myria បានប្រកាសចែកផ្លូវជាមួយនឹងស្វាមីលោក Aum Atichart បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ដោយកន្លងមកអ្នកគាំទ្រគ្រប់គ្នាហាក់មានការសង្ស័យទៅលើទំនាក់ទំនងអ្នកទាំង២ ដូចជាមិនសូវជាស្និតស្នាលដូចកាលពីមុន។

នេះបើយោងតាមបទសម្ភាសន៍របស់តារាស្រី Nat បានទម្លាយប្រាប់អ្នកកាសែតថា៖ «នាងបានចែកផ្លូវគ្នាជាមួយស្វាមីបានមួយរយៈពេលហើយ ប៉ុន្ដែនាងនៅតែរាប់អានគ្នាជាមិត្តល្អធម្មតា ចំពោះមូលហេតុដែលឈានដល់ផ្លូវបំបែកនេះគឺសុំមិនបង្ហាញប្រាប់មហាជនទេ ដឹងត្រឹមថាយើងបានពិភាក្សាដោះស្រាយបញ្ចប់ទំនាក់ទំនងបានយ៉ាងល្អហើយ ឆ្លៀតក្នុងឱកាសនេះនាងក៏អរគុណទៅដល់អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តនាង ព្រមទាំងលើកទឹកចិត្តនាងកន្លងមក»។

គួរបញ្ជាក់ផងដែរថា តារាស្រី Nat Myria និងស្វាមីលោក Aum Atichart ចាប់ដៃគ្នាចូលរោងការបានរយៈពេល ១០ឆ្នាំ បន្ទាប់ពីមានទំនាក់ទំនងយល់ចិត្តគ្នាបាន ៥ឆ្នាំ ដោយចំណងអាពាពិពាហ៍នេះគឺមិនបានចុះអេតាស៊ីវិល និងមានទាយាទរួមគ្នានោះទេ ទើបអ្នកទាំង២ អាចចែកផ្លូវគ្នាបានដោយគ្មានអ្វីជាចំណងស្រាយមិនចេញនោះឡើយ៕

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

Kim Houg8888

· 2024-12-11

🥰🥰🥰

រុស្សី លេខកូនណែនាំ84428906

· 2024-12-11

😊

អូនតា លេខកូដ63230368

· 2024-12-10

😯😯😯

HeAmsolo

· 2024-12-10

😍😍😍😍

  • 1
前往