发布作品

简体中文

នារីវត្តភ្នំ

· 02-10

ជំងឺចិត្ត(Mental illness,)

#ជំងឺចិត្ត# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

1295

“ជំងឺនិងសេចក្តីស្លាប់ វាគឺផ្នែកមួយនៃសេចក្តីទុក្ខ ដែលគ្មានអ្នកណាប្រាថ្នាចង់ចួប តែជាទូទៅមិនឃើញមាន នរណាគេចផុតឡើយ”។ ព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថា “ជំងឺនិងសេចក្តីស្លាប់ វាជាសាធារណៈចំពោះជនទាំងឡាយ ទាំងពួង”។


មានមនុស្សជាច្រើនដែលមិនព្រមទទួលយកការពិត នៅ ពេលដែលខ្លួនឯងឈឺ តែបែរយកពេលទៅសញ្ជឹងលើអ្នកដទៃ ដែលមានសុខភាពល្អជាងខ្លួន។ តាមពិតទៅ អ្នកណាក៏ចៀស មិនផុតពីជំងឺដែរ តែវាខុសគ្នារឿងពេលវេលាប៉ុណ្ណោះព្រោះ រូបកាយទាំងអស់ គឺជាសម្បុកនៃរោគជាច្រើនរាប់មិនអស់។ ពេលមានជំងឺ យើងនឹងមិនមែនឈឺត្រឹមតែរូបកាយនោះទេ ប៉ុន្តែផ្លូវចិត្តយើងនឹងចាប់ផ្តើមទទួលរងនូវភាពភ័យខ្លាច។ នេះ ជាចំណុចដែលបន្ថែមឱ្យមានភាពធ្ងន់ធ្ងរដល់រូបកាយ។ ការ គិតនៃចិត្តមានឥទ្ធិពលជាទម្ងន់ដល់រាងកាយ។


ពេលដែលយើងអាចរក្សាផ្លូវចិត្តបានល្អ មានន័យថា រូបកាយយើងបានថែរក្សារូបកាយឱ្យរឹងមាំដូចគ្នា ពុំងាយនឹង មានរោគមកបៀតបៀន។ អ្នកជំងឺដែលខ្វះការលើកទឹកចិត្តនឹងពុំងាយសះស្បើយ កម្ចាត់ចោលក្តីកង្វល់ និងអារម្មណ៍ កណ្តោចកណ្តែង វាជាផ្នែកមួយដែលជួយឱ្យជំងឺកាន់តែ ឆាប់ជាសះស្បើយ។


The Buddha emphasized that illness and death are common to all people, and they cannot be escaped. As we age, our bodies harbor uncountable illnesses, leading to increased physical and mental fear. Mental ideas significantly influence our health and well-being.

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论