发布作品

简体中文

TNAOT News

· 03-13

យុវតី កៅ ម៉េងហ័ង អាចបន្លឺសំឡេង និងបានបង្ហាញឆន្ទៈតំណាងឲ្យយុវតីកម្ពុជា នៅលើវេទិកាអង្គការសហប្រជាជាតិ

#Gadgets# #បច្ចេកវិទ្យា# #TNAOT DIGI#

3829

កម្មវិធី Technovation ពង្រីកសក្ដានុពល សម្រេចក្ដីស្រមៃក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា ដែលបានផ្ដល់ឱកាសដល់យុវតី កៅ ម៉េងហ័ង អាចបន្លឺសំឡេងបង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជា នៅលើវេទិកាអង្គការសហប្រជាជាតិ។

តាមរយៈវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា យុវតី កៅ ម៉េងហ័ង បានសម្រេចក្ដីស្រមៃរបស់ខ្លួនដោយបានចូលរួមកម្មវិធី Commission on the Status of Women (CSW)លើកទី៦៩ ព្រមទាំងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធី Power For Girls នៃអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយក សហរដ្ឋអាមេរិក ក្នុងគោលដៅលើកកម្ពស់ស្រី្ត និងក្មេងស្រី។

ក្រសួងអប់រំបានបញ្ជាក់ថា តាមរយៈកម្មវិធី Technovation បានផ្ដល់ឱកាសដល់ខ្លួន ក្នុងការពង្រីកសក្ដានុពលក្នុងវិស័យបច្ចេកវិទ្យា លុបបំបាត់រនាំងយេនឌ័រ ព្រមទាំងអាចផ្ដួចផ្ដើមកម្មវិធីជួយជំរុញស្ដី្រ និងក្មេងស្រីដទៃទៀតក្នុងការសម្រេចក្ដីស្រមៃក្នុងវិស័យស្ទែម។

កម្មវិធី Technovaiton Girls បានបណ្ដុះក្មេងស្រីឱ្យចាប់ផ្តើមចាប់អារម្មណ៍ជំនាញបច្ចេកវិទ្យាឌីជីថល សហគ្រិនភាព តាមរយៈកម្មវិធីក្រៅម៉ោងសិក្សា ធ្វើការងារជាក្រុម បង្កើតក្លឹបសិក្សាលើកម្មវិធីសរសេរកូដ និងបច្ចេកវិទ្យាឌីជីថល ឈានទៅបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាក់ស្តែងក្នុងសហគមន៍។

កម្មវិធីនេះ ស្របតាមវិធានគន្លឹះរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការពង្រឹងកម្មវិធីក្រៅម៉ោងសិក្សា និងបរិវត្តកម្មឌីជីថលនៃការអប់រំ ដែលបង្កើតបរិស្ថានឌីជីថល និងកែលម្អវប្បធម៌សាលារៀនសម្រាប់ការអប់រំបែបឌីជីថល។ ក្រសួងអប់រំបានគូសបញ្ជាក់ថា បច្ចុប្បន្នកុមារីកម្ពុជាកាន់តែច្រើន បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Technovation Girls ដែលកន្លងមក បេក្ខជនកម្ពុជា ក៏ធ្លាប់បានឈានជើងចូលរួមកម្មវិធីប្រកួតកម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិកផងដែរ។ កម្មវិធីនេះបានលើកកម្ពស់វត្តមានក្មេងស្រីលើវិស័យបច្ចេវិទ្យា អភិវឌ្ឍខ្លួនក្លាយជាយុវជនសតវត្សរ៍ទី២១៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

RaTin

· 03-14

👏🇰🇭

កូដណែនាំ 91815366

· 03-14

👍👍

មិត្ត1000042124

· 03-13

❤💓😚

  • 1
前往