发布作品

简体中文

TNAOT News

· 03-20

កូនភ្លោះទាំង៣ ដែលមានជីវភាពខ្វះខាតបានឆក់យកក្ដីអាណិតស្រលាញ់ពីសប្បុរសជនយ៉ាងច្រើន

#កូនភ្លោះ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តកំពត#

2960

នាពេលថ្មីៗនេះ បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ និងសម្ដែងក្ដីអាណិតស្រលាញ់យ៉ាងខ្លាំងទៅកាន់កូនភ្លោះប្រុសចំនួន ៣នាក់ រស់នៅខេត្តកំពត ដែលមានមុខមាត់ស្អាតគួរឲ្យស្រលាញ់ទាក់ទាញ់ចិត្តអ្នកទស្សនាអាណិត និងក្នាញ់គ្រប់គ្នា ដោយគ្រួសាររបស់ក្មេងប្រុសទាំង ៣នាក់នេះ មានជីវភាពខ្វះខាតមិនអាចទប់ទល់នឹងថ្លៃទឹកដោះគោកូនបានទើបប្រាប់ខាងសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ។

យ៉ាងណាមិញ បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកយ៉ាងច្រើនភ្លួលទឹកភ្លួលដីពីសំណាក់មហាជន សង្គេតឃើញថានាពេលនេះកូនភ្លោះទាំង ៣នាក់ ដែលមានអាយុទើបតែ ៨ខែនេះ ទទួលបានក្ដីអាណិតស្រឡាញ់ពីសំណាក់សប្បុរសជនយ៉ាងច្រើន ពោលគឺមានសប្បុរសជនចុះទៅដល់ទីតាំងជួបផ្ទាល់ ក៏ដូចជាជួយតាមរយៈកុងធនាគារ ដោយគ្រប់គ្នាមើលឃើញពីភាពលំបាក និងការតស៊ូរបស់អាណាព្យាបាលកូនភ្លោះរូបនេះ ថាទោះបីជាមានការលំបាកយ៉ាងណាក៏មិនបោះបង់ចោលកូននោះឡើយ បើទោះជាមានគេសុំដើម្បីសម្រាលបន្ទុកក៏ដោយ។

បន្ថែមពីនេះអ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែពេញចិត្តទៀតនោះ គឺម្ដាយរបស់កូនភ្លោះទាំង ៣នាក់នេះ មានរូបសម្បិត្តស្រស់ស្អាតចំណែកសម្ដីសំដៅវិញក៏សុភាពរាបសារទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយគ្រប់គ្នាជឿថាកូនភ្លោះទាំង៣នាក់នេះ មិនមែនជាបន្ទុកនោះទេ មកទល់ពេលនេះប្អូនស្រីទទួលបានជំនួយជាបន្តបន្ទាប់ដើម្បីអាចចិញ្ចឹមមើលថែកូនប្រុសទាំង ៣នាក់រហូតដល់ធំមានការសិក្សាល្អផងដែរ៕ សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

098969769

· 03-20

😍😍😍😍

  • 1
前往