
TNAOT News
· 03-21
សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកសំឡូត
#ល្បែងជល់មាន់# #NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
2579
កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត បានចុះបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តដាច់ស្រយ៉ាលមួយនៃដីចំការកៅស៊ូ ដែលម្ចាស់ទុកចោល ក្នុងភូមិអូរច្រាបឃុំសំឡូតស្រុកសំឡូត កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៥និង៣០នាទី។
ក្រោយទទួលបានព័ត៌មានយ៉ាងជាក់ ច្បាស់ពីករណីល្បែងស៊ីសងជល់មាន់ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនៃ អធិការដ្ឋាននគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តដាច់ស្រយ៉ាលមួយនៃដីចំការកៅស៊ូ ដែលម្ចាស់ ទុកចោល ក្នុងភូមិអូរច្រាបឃុំសំឡូតស្រុកសំឡូត។
ក្នុងដំណើរទៅបង្រ្កាបទំរាំទៅដល់ចំណុចនេះ អ្នកប្រព្រឹត្តិបានឮសម្លេងម៉ូតូរបស់សមត្ថកិច្ច ក៏នាំគ្នារត់ ចូលព្រៃដោយបន្សល់ទុកម៉ូតូចាស់ៗចំនួន ០៤គ្រឿង សង្វៀនជល់មាន់ និងវត្ថុតាងមួយចំនួននៅទីនោះ។
ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបានរុះរើបំផ្លាញចោលនូវសង្វៀនជល់មាន់ នៅទីនោះហើយនាំយកវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុក និងចាត់វិធានការកោះហៅអ្នកប្រព្រឹត្តិ ដែលសមត្ថកិច្ចកំណត់បានអត្តសញ្ញាណរួចហើយតាមរយៈម៉ូតូដែលទុកចោលនេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី ទោះជាស្ថិតនៅទីណាទោះទៅដល់ទីណា ឱ្យតែហ៊ានប្រព្រឹត្តិ សមត្ថកិច្ចទៅចាត់វិធាន ការបង្រ្កាបដល់ទីនោះភ្លាមៗ ដើម្បីភូមិ ឃុំ សង្កាត់មានសុខ សុវត្ថិភាព៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជានារីនាំលាភសំណាងដល់ឪពុកម្ដាយ ជួយចម្រុងចម្រើនស្វាមី

កូនដែលកើតនៅម៉ោង៣ទៀបភ្លឺនេះ មានវាសនាល្អ អនាគតមានទ្រព្យសម្បត្តិស្តុកស្តម្ភ

全部评论 (0)