
TNAOT News
· 03-24
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ខូចខាតអស់សម្ភារៈមួយចំនួន
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
1966
មានករណីអគ្គិភ័យឆេះនៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨:៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានស្ថិតនៅផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ ទំហំ០៤ម៉ែត្រ X០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ឌចំនួន ០១គ្រឿង, កុំព្យូទ័រចំនួន ០១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង១៩:៤០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើរនឹង ៤៨ម៉ែត្រគូប។
ដើម្បីបង្ការកុំអោយមានអគ្គីភ័យកើតឡើងជាយថាហេតុម្ដងទៀត អាជ្ញាធរក្រើនរំលឹកជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម ជាពិសេសត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (1)
អូនតា លេខកូដ63230368
· 03-24
😯😯
- 1
前往页