
TNAOT News
· 03-25
រយៈពេល ១៣ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងជាង៥០នាក់ ក្នុងបទល្មើសជាង១០ករណីផ្សេងគ្នា
#NEW NEWS# #សង្គម# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម# #ក្មេងទំនើង#
3667
ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាយការណ៍រាល់សកម្មភាពដែលមិនប្រក្រតី ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបបានជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១៣ថ្ងៃនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់ សៀមរាប ព្រះវិហា ក្រចេះ រតនគីរី ស្វាយរៀង និងខេត្តតាកែវ។
គួររលឹកផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផល នៃកិច្ចប្រតិបត្តិការរបស់ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះ ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស

កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

និទានរឿង ជាងកាត់សក់បូរាណ និង ក្មេងសម័យ

全部评论 (3)
អូនតា លេខកូដ63230368
· 14小时前
ź👍👍
កូដណែនាំ 91815366
· 22小时前
👌👌
Konyerng88
· 03-25
សូមអប់រំពួកគេ និងយកទៅបម្រើផលប្រយោជន៍ដល់សង្គម ដូចជា រើសសម្រាមតាមទីសាធារណៈ
- 1
前往页