
TNAOT News
· 03-27
ថៃប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់អ្នកផ្តល់ព័ត៌មានពីបុគ្គលណាដែលប្រើប្រាស់ និងលក់ដូរបារីអេឡិចត្រូនិច
#ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ប្រើប្រាស់# #បារីអេឡិចត្រូនិច E-cigarette# #ព័ត៍មានអន្តរជាតិ#
2694
យោងតាមការិយាល័យនាយករដ្ឋមន្រ្ដីថៃបាននិយាយកាលពីថ្ងៃពុធថា សាធារណជនអាចបញ្ជូនព័ត៌មានអំពីអ្នកលក់ ឬអ្នកប្រើប្រាស់បារីអេឡិចត្រូនិចតាមរយៈកម្មវិធីទូរស័ព្ទចល័តដែលមានឈ្មោះថាThang Rath។ ការិយាល័យនេះបាននិយាយថា អ្នកដែលផ្តល់ព័ត៌មានដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យនឹងទទួលបានប្រាក់លើកទឹកចិត្ត ៦០% នៃថ្លៃផាកពិន័យ ខណៈដែលមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។
អ្នកដែលចាប់បានកាន់ឬជក់បារីអេឡិកត្រូនិកនៅទីសាធារណៈនឹងប្រឈមនឹងការផាកពិន័យចំនួន ៥០០០ បាត(១៤៧.៤១ ដុល្លារអាម៉េរិក) ដែលមានន័យថាអ្នកផ្តល់ព័ត៌មានអាចទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣០០០ បាត(៨៨.៤៥ដុល្លារអាម៉េរិក)។ គោលបំណងនៃការបង្រ្កាបនេះគឺដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមអនីតិជន។
ទន្ទឹមនឹងនេះ អ្នកដែលចាប់បានលក់ ឬកាន់កាប់បារីអេឡិចត្រូនិកដោយចេតនាលក់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤ ដងនៃតម្លៃនៃផលិតផលដែលបានរក្សាទុក។ អ្នករត់ពន្ធអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៥ ដងនៃតម្លៃនៃផលិតផលរត់ពន្ធ។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា អ្នកផ្តល់ព័ត៌មានត្រូវបានណែនាំឱ្យបញ្ចូលភស្តុតាងរូបថតនៅពេលដាក់ពាក្យបណ្តឹង ដែលពួកគេអាចធ្វើបានដោយអនាមិក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (2)
កូដណែនាំ 91815366
· 03-28
👌👌
heareak24
· 03-27
🥺
- 1
前往页