发布作品

简体中文

TNAOT News

· 03-29

ប្រធានាធិបតីអាម៉េរិក លោក Donald Trump ថា សហរដ្ឋអាមេរិកនឹងជួយបន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

#ប្រទេសមីយ៉ាន់ម៉ា# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #លោក Donald Trump# #ប្រធានាធិបតីអាម៉េរិក# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

3207


ប្រធានាធិបតី Donald Trump នៅថ្ងៃសុក្រ ទី២៨ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយ និងមានការអង្វរសុំជំនួយដ៏កម្រដោយរបបយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office អំពីការរញ្ជួយដី នៅពេលដែលត្រូវបានសួរថា តើគាត់នឹងឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាដែរឬទេ។ លោក Trump បាននិយាយថា វាជារឿងដ៏អាក្រក់មួយ ហើយយើងនឹងជួយ។ យើងបាននិយាយជាមួយប្រទេសនេះរួចហើយ។

 

នៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រធានរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានអំពាវនាវប្រទេសណាមួយ អង្គការណាមួយឱ្យជួយក្នុងការសង្គ្រោះ ។ សង្គ្រាមស៊ីវិលរយៈពេលបួនឆ្នាំដែលបង្កឡើងដោយការដណ្តើមអំណាចដោយយោធាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយបែបនេះ។

 

គួររំលឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សជាង ១៥០នាក់ និងរាប់រយនាក់រងរបួស។ ទីក្រុងធំៗចំនួនពីររបស់មីយ៉ាន់ម៉ា រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សាលារៀន និងផ្ទះសម្បែងជាច្រើនខ្នង។ ទីក្រុងបាងកក ប្រទេសថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដោយអគារដែលកំពុងសាងសង់បានបាក់រលំ បណ្តាលឲ្យកម្មករស្លាប់ និងជាប់គាំងក្នុងគំនរបាក់បែករាប់រយនាក់៕  

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

អូនតា លេខកូដ63230368

· 03-30

👍👍

កូដណែនាំ 91815366

· 03-30

👌👌

  • 1
前往