发布作品

简体中文

TNAOT News

· 03-31

សមត្ថកិច្ចនគរបាលស្រុកបាណន់ ឃាត់ខ្លួនយុវជនចំនួន ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេត​នា

#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ស្រុកបាណន់#

2424

យុវជនចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ធ្វេីការឃាត់ខ្លួនក្រោយពួកគេធ្វេីសកម្មភាពហិង្សាដោយចេត​នាមានអាវុធច្រេីនយ៉ាងទៅ លេីគូរទំនាស់របស់ខ្លួន​បណ្តាល ឱ្យរងរបួសនិងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ 

ដំណេីររឿងមួយនេះកេីតឡេីងកាលពីថ្ងៃទី២៨ខែ​មីនាឆ្នាំ២០២៥​ នៅចំណុចវាលស្រែលូ៤ ភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយភាគីបង្កប្រេី​ប្រាស់កំណាត់ដំបងឈើ ជា​មួយជំពាមកៅស៊ូ និងកាំភ្លើងខ្យល់កែ​ច្នៃ នាំគ្នាវាយ និងបាញ់ជំពាមកៅ​ស៊ូទៅលើភាគីម្ខាងទៀតបណ្តាល​ឱ្យរងរបួស។ 

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចទទួល​ព័ត៌មាននេះនិងចេញអន្តរាគមន៍ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់គឺ៖

១-ឈ្មោះ ឡុន លី ហៅ វីន​ភេទប្រុស អាយុ១៩ឆ្នាំ

២-ឈ្មោះ ឡម រី ហៅ ប៉េភេទប្រុស អាយុ២១ឆ្នាំ និង

៣-ឈ្មោះ រ៉េត ផានុតភេទប្រុស អាយុ៣០ឆ្នាំ 

ទាំងបីនាក់មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបា ណន់ ខេត្តបាត់ដំបង ។ 

ដកហូតវត្ថុតាងមាន៖

-ដំបងឈើចំនួន០១កំណាត់

-ជំពាមកៅស៊ូចំនួន០១

-បំណែកកាំភ្លើងខ្យល់ចំនួន​០៣​បំណែក

-ស្នប់ខ្យល់ចំនួន០១

-បំពង់កាណុងកាំ-ភ្លើ-ងខ្យល់កែច្នៃចំនួន០១ដើម

-កំណាត់ដែកមូលចំនួន០១កំណាត់

-កំណាត់ដែកជ្រុងចំនួន០១កំណាត់

-កាំបិ-តបុ័ងតោចំនួន០១។ 

ពេលនេះនគរបាលស្រុករៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)