
TNAOT News
· 04-01
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ នឹងទៅចូលរួមកិច្ចប្រជុំកំពូល Olympism365 ក្រោមមូលបទ “កីឡាដើម្បីពិភពលោកកាន់តែស្រស់បំព្រង“
#TNAOT SPORT# #ឯកឧត្តម ប៊ុយ សុភ័ណ្ឌ# #កីឡា# #កីឡាជាតិ# #Olympism365#
2862
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល Olympism365 ក្រោមមូលបទ “កីឡាដើម្បីពិភពលោកកាន់តែស្រស់បំព្រង - Sport for a Better World” ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងទីក្រុង Lausanne ប្រទេសស្វីស ដែលរៀបចំឡើងដោយ IOC។
កិច្ចប្រជុំកំពូល Olympism365 នេះគឺជាការប្រមូលផ្តុំជាសកលនៃបណ្តាញដៃគូសហការពីចលនាអូឡាំពិក អង្គការសហប្រជាជាតិ ស្ថាប័នអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ សង្គមស៊ីវិល និងសហគមន៍កីឡាសុវត្ថិភាព ដោយធ្វើការរួមគ្នាជាមួយ IOC ដើម្បីពង្រឹងតួនាទីកីឡាជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលនេះរៀបចំឡើងស្របតាមសន្ទុះ និងការប្តេជ្ញាចិត្តនៃកិច្ចប្រជុំកំពូលកីឡាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព “Sport for Sustainable Development Summit” ដែលផ្តួចផ្តើមរួមគ្នាដោយប្រទេសបារាំង និង IOC ដែលប្រារព្ធឡើងនៅមុនថ្ងៃនៃព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដែលវានឹងក្លាយជាវេទិកាដ៏ពិសេសមួយក្នុងការផ្សារភ្ជាប់ ចែករំលែកឧត្តមានុវត្ត និងសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់វិស័យកីឡាប្រកបដោយសុវត្ថិភាព បរិយាបន្ន និងនិរន្តរភាព។
កិច្ចប្រជុំកំពូលនេះនឹងក្លាយជាឱកាសពិសេសមួយដើម្បីបង្ហាញ និងអបអរសាទរពីឥទ្ធិពលរួមនៃវិស័យកីឡា និងអូឡាំពិក នៃគំនិតផ្តួចផ្តើមកីឡា និងឧត្តមគតិអូឡាំពិកនៅក្នុងសង្គម ជាង ៥០០គម្រោង ដែលបានគាំទ្រដោយ IOC ។
គំនិតផ្តួចផ្តើមទាំងនេះរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងគូសបញ្ជាក់ពីភាពដឹកនាំរបស់ IOC នៅក្នុងកីឡាសុវត្ថិភាព “Safe Sport”។ អ្នកចូលរួមកិច្ចប្រជុំកំពូឡនេះរួមមាន តំណាងមកពីចលនាអូឡាំពិក ដូចជាអត្តពលិក អ្នកដឹកនាំវ័យក្មេង ដៃគូអូឡាំពិក “TOPS” និងតំណាងគណៈកម្មាធិការជាតិអូឡាំពិក “NOCs”, សហព័ន្ធកីឡាអន្តរជាតិ “Ifs” ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

全部评论 (0)