
TNAOT News
· 04-03
បើកម៉ូតូវ៉ាជែងមិនប្រយ័ត្នបានរ៉េចង្កូត ទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
2791
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងម៉ូតូ បុករថយន្តបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២និង២០នាទី នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៥៩/២៦០ ក្រុមទី៦ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូម៉ាក HONDA CLICK ពណ៍ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉េត វ៉ាយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ឃឿន វុធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង (រងរបួសធ្ងន់) បានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ធុនធ្ងន់ ពាក់ស្លាកលេខ PP-0135 ចង្កូតស្ដាំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនពីរកន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូបើកបរពីជើងទៅត្បូង បានឡើងវ៉ាជែងមិនប្រយ័ត្នបានរ៉េចង្កូត ទៅបុកពីក្រោយរថយន្ត ពេញទំហឹងតែម្ដង ។បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

全部评论 (0)