发布作品

简体中文

TNAOT News

· 04-05

សក្តានុពលធនធានធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក (តំបន់៣) ជាប់នឹងបឹងទន្លេសាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ

#ធនធានធម្មជាតិ# #សក្តានុពល# #សង្គម# #តំបន់ការពារ# #ព្រៃលិចទឹក# #ព័ត៌មានសង្គម#

2356

អាជ្ញាធរទន្លេសាបបានលើកឡើងថា សក្តានុពលធនធានធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក (តំបន់៣) ជាប់នឹងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ ផ្សារភ្ជាប់ជាមួយបេតិកភណ្ឌប្រាសាទបូរាណក្នុងខេត្តសៀមរាប។ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តអារម្មណ៍ និងបោះតង់លំហែរកាយនារដូវរំហើយ ក៏ដូចជារដូវប្រាំង ជាមួយនឹងទេសភាពដ៏ត្រកាលនៃព្រៃលិចទឹក ថ្ងៃលិច សត្វស្លាប ជីវចម្រុះគ្រប់ប្រភេទ និងទិដ្ឋភាពប្រជាកសិករអាស្រ័យផលក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប។ការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់របៀងឧស្សាហកម្មគ្មានផ្សែងជាមួយតំបន់អេកូទេសចរធម្មជាតិសំខាន់ៗ ក្នុងការទាក់ទាញភ្ញៀវ បង្កើតឱកាសការងារ បង្កើនចំណូល និងបង្កើនកាលានុវត្តភាពមិត្តភាពកិច្ចសហប្រតិបត្តិការ ជាសសរស្តម្ភដ៏សំខាន់ក្នុងការជម្រុញប្រសិទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅសហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

មិត្ត1000322271

· 04-06

😍

  • 1
前往