发布作品

简体中文

TNAOT News

· 04-08

ប្រទេសឥណ្ឌូណេស៊ីរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រវាយប្រហារខេត្ត Aceh ប៉ុន្តែមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ

#NEW NEWS# #ព័ត៌មាន# #វាយប្រហារ# #ប្រទេសឥណ្ឌូណេស៊ី# #ការញ្ជួយដី# #ព័ត៍មានអន្តរជាតិ#

2478


យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Aceh ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃអង្គារនេះតែមិនបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិឡើយ ដោយសារការរញ្ជួយដីទំនងជាមិនបង្កើតរលកធំៗនោះទេ។

 

ការរញ្ជួយបានកើតឡើងនៅម៉ោង ២៖៤៨ នាទីព្រឹកម៉ោងនៅទីក្រុងហ្សាកាតា ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ ៦២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Sinabang ក្នុង Simeulue Regency នៅជម្រៅ ៣០ គីឡូម៉ែត្រខាងក្រោមបាតសមុទ្រ។

 

លោក Zopan A មន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបាននិយាយថា មិនមានការខូចខាតធ្ងន់ធ្ងរ ឬជនរងគ្រោះត្រូវបានរាយការណ៍នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយនោះទេ ជាពិសេសនៅក្នុងទីក្រុង Simeulue Regency ដែលរងផលប៉ះពាល់ខ្លាំងបំផុត ។

 

គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះងាយនឹងរញ្ជួយដី ដោយសារទីតាំងរបស់វានៅលើ Pacific Ring of Fire ដែលមានសកម្មភាពរញ្ជួយ។ ប្រទេសនេះក៏មានភ្នំភ្លើងសកម្មចំនួន ១២៧ និងសកម្មភាព tectonic ញឹកញាប់ផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

កូដណែនាំ 91815366

· 04-09

🙏🙏🙏

អូន ប៉នបាត់ដំបង

· 04-08

🙏🙏

098969769

· 04-08

😍😍😍

អូនតា លេខកូដ63230368

· 04-08

🙏🙏🙏

  • 1
前往