发布作品

简体中文

TNAOT News

· 04-12

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីការរៀបចំវេទិកា “The Belt and Road New Energy Vehicle Offshore Forum 2025”

#NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម#

2308

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានដឹងថា សមាគមផលិតរថយន្តអគ្គិសនីចិន នឹងរៀបចំវេទិកា "The Belt and Road New Energy Vehicle Offshore Forum 2025” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាងចូវ ខេត្តជីជាំង ប្រទេសចិន។ 

វេទិកានេះជាកម្មវិធីអមនៃព្រឹត្តិការណ៍ ពិព័រណ៍រថយន្តប្រើប្រាស់ថាមពលថ្មីឆ្លាតវៃអន្តរជាតិហាងចូវ ដែលវេទិកានេះផ្តោតលើកិច្ចពិភាក្សាមួយ ចំនួនរួមមាន ការរៀបចំនៃម៉ាកសញ្ញារថយន្តប្រើប្រាស់ថាមពលថ្មីរបស់ចិន ការឈានចូលទីផ្សារ និងវិធានការ បច្ចេកទេសពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិនិងសកលភាវូបនីយកម្ម ជាដើម។ អ្នកចូលរួមនឹង ទទួលបាននូវឱកាសក្នុងការទទួលចំណេះដឹងថ្មីពីវាគ្មិន ដែលមានបទពិសោធន៍មកពីបណ្តាក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីឆ្លាតវៃ។ 

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ធ្វើការទំនាក់ ទំនងមកបំពេញបែបបទចូលរួមតាមរយៈលោកស្រី Yan Yaoyao/ លោក Yang Jiangzhuang លេខទូរស័ព្ទ (+៨៦) ១៨២២១៤៣១៨២៥/ (+៨៦) ១៣៩១៦៨៦៨០៣៩ ឬអ៊ីម៉ែល info@goldenexpo.com.cn៕


免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)