
TNAOT News
· 04-16
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំពិធីសមាធិដើម្បីជំរុញការផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការធ្វើសមាធិ
#NEW NEWS# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត# #ការសមាធិ# #ព័ត៌មានសង្គម#
2007
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បានរៀបចំឲ្យមាននូវពិធីសមាធិ នៅប្រាសាទអង្គរវត្ត ខណៈការធ្វើសមាធិគឺជាផ្នែកមួយរបស់សាសនា ហើយក៏ធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។
ការរៀបចំពិធីសមាធិ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នា នៅឯប្រាសាទអង្គរវត្ត ហើយ មានបំណងចូលរួមចំណែកបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសារៈប្រយោជន៍ នៃការធ្វើសមាធិ។
ទន្ទឹមនឹងនោះ ពិធីនេះក៏បានបណ្ដុះស្មារតីចំពោះការធ្វើសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សមាធិជាផ្នែកមួយដែលនាំមានសន្ដិភាពផ្លូវចិត្តដែរ។ ពិធីសមាធិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានប្រារព្ធឡើងនាថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងក្ដារបែនខាងលិចប្រាសាទអង្គរវត្ត នាវេលាម៉ោង ៦:២០នាទីល្ងាច៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)