
TNAOT News
· 04-16
ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងផ្អើលទាំងព្រឹកចូលឆ្នាំថ្ងៃចុងក្រោយ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខណ្ឌ៧មករា# #ព័ត៌មានសង្គម#
2245
ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧:១៥នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្ទះលេខ៦៤ ផ្លូវ១២៥ ភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ ០៤ម៉ែត្រ X០៤ម៉ែត្រ ចំនួន០១បន្ទប់ រួមមាននិងសម្ភារមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង០៧:៤៥នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ពុំបានប្រេីប្រាស់ទឹក, រថយន្តជំនួយ: រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួនន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, បានប្រជាពលរដ្ឋប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (1)
កូដណែនាំ 91815366
· 04-17
😲😲
- 1
前往页