
Sin
· 2019-03-29
ភ្នំភ្លើង Mount Agung នៅឥណ្ឌូនេស៊ីផ្ទុះ តែមិនគំរាមកំហែងដល់មនុស្សនោះទេ
8
ភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី លើកោះ បាលី ឈ្មោះថា ភ្នំភ្លើង Mount Agungនោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បានផ្ទុះម្តងទៀត ប៉ុន្តែពុំមានការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដោយសារតែការផ្ទុះនៅពេលនេះទេ ។
ក្រុមអ្នកសង្កេតការណ៍ការរញ្ជួយផែនដី និងផ្ទុះភ្នំភ្លើងឥណ្ឌូនេស៊ី (PVMBG)បញ្ជាក់ថា ភ្នំភ្លើងចាប់ផ្តើមសកម្មភាពនៅវេលាម៉ោង១៨និង២៥នាទី (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ។ ប្រហែលជា២នាទី វាបាញ់ចេញកម្អែរភ្លើង និងបាញ់ផ្សែងខ្មួលខ្មាញ់ទាំងពណ៌លឿង និងខ្មៅទៅលើអាកាស ។
រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមីនា សកម្មភាពតាមដាន និងត្រួតពិនិត្យរបស់ក្រុមជំនាញ នៅតែបន្តសង្កេតមើលដដែលទៅលើសកម្មភាពរបស់ភ្នំភ្លើងមួយនេះ ។ ការព្រមានឲ្យប្រុងប្រយ័ត្នចំពោះប្រជាពលរដ្ឋនៅតំបន់ ភាគខាងកើតកោះបាលី គឺក្នុងភូមិសាស្ត្រ Karangasem នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតដដែល គឺកម្រិតលេខ៤ ។
ពលរដ្ឋរស់នៅតាមដងទន្លេខ្សែទឹកខាងក្រោមនៃភ្នំភ្លើង ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្ន ដែលអាចជាយថាហេតុ ផ្សែង និងកម្អែភ្នំភ្លើងបក់បោកធ្លាក់ចូលទន្លេ បះពាល់ដល់ពលរដ្ឋរស់នៅតាមតំបន់នោះ ។
កាលពីឆ្នាំ២០១៧ ភ្នំភ្លើង Mount Agung បានផ្ទុះ បណ្តាលឲ្យអ្នកស្រុកជាង៤៣,០០០នាក់ត្រូវភៀសខ្លួន៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论