发布作品

简体中文

Rieng

· 2019-03-29

Courtois ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​នៅ​ Chelsea មក​លេង​នៅ​ Real

0

អ្នកចាំទីបែលហ្សិកកីឡាករ Thibaut Courtois បានលើកឡើងប្រាប់វិទ្យុអេស្ប៉ាញ Onda Ceroកាលពីពេលថ្មីៗនេះថា ខ្សែស្លាបក្លឹប Chelsea កីឡាករ Eden Hazard ស្ថិតក្នុងចំណោមកីឡាករល្អជាងគេ និងចង់ឃើញរូបគេមកលេងជាមួយខ្លួននៅក្លឹប Real Madrid។

កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំមិនដឹងថា Hazard ចង់មកលេងនៅ Real ឬអត់ទេ ហើយក៏មិនដឹងថា ក្លឹបចង់រូបគេ ឬអត់ដែរ " ។

Courtois បានបន្តថា៖ " សម្រាប់ខ្ញុំ គេស្ថិតក្នុងចំណោមកីឡាករល្អជាងគេមួយរូប តែខ្ញុំមិនគិតគូរពីរឿងនោះទេ។ ក្នុងនាមជាមិត្តភ័ក្ដិមួយរូប ខ្ញុំចង់ឃើញ Hazard មកលេងនៅទីនេះ (Real Madrid) '' ។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ Hazard បានច្រានចោលនូវពាក្យចចាមអារ៉ាមមួយដែលថា ខ្លួនបានយល់ព្រមចុះកុងត្រាជាមួយក្លឹប Real Madrid រយៈពេល ៥ឆ្នាំ និងមកលេងនៅក្លឹបអេស្ប៉ាញនៅរដូវក្ដៅខាងមុខនេះ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论