
Srey Leak
· 2019-04-04
ប្រញាប់ទៅឆេងម៉េង បើកបររថយន្តធ្លាក់ផ្លូវស្លាប់ពីរនាក់ របួសធ្ងន់២នាក់
0
ខេត្តក្រចេះ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិអូរតាមឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
សេចក្តីរាយការណ៏ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5893 បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលរថយន្ដបើកមកដល់កន្លែងកើតហេតុ ក៏រេចង្កូតធ្លាក់ខុសផ្លូវ ចូលទៅក្រោមស្ពានឈើ សម្រាប់ឆ្លងចេញចូលផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសបាក់ដៃ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ៤នាក់ មានពីនាក់ស្លាប់នៅកន្លែងកើតហេតុម្នាក់ឈ្មោះ ឌិន ឌីណា ភេទប្រុស នឹងម្នាក់ទៀតឈ្មោះ ឌឹន ម៉េងហ៊ាង ភេទប្រុស។
ចំណែកអ្នករងរបួសឈ្មោះហឹម សុផា ភេទប្រុស រងរបួសស្រាល នឹងឈ្មោះ ខុន សុផល ភេទស្រី បានរងរបួសស្រាលដែរ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះនោះ ថាពួកគេរស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននាំគ្នាក្នុងគោលបំណង ទៅឆេងម៉េង នៅឯខេត្តរតនគិរី លុះមកដល់ចំណុចខាងលើនេះ ក៏បានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ម្ដង៕បញ្ញា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)