
Noreaksey
· 2019-04-05
ឆេះផ្ទះ២ខ្នងទាំងព្រលឹម នៅសង្កាត់ស្លក្រាម
0
ខេត្តសៀមរាប ៖ ផ្ទះចំនួន២ខ្នងដែលសាងសង់លើដីចំណីផ្លូវ ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីព្រឹកព្រលឹមថ្ងៃទី៥ ខែមេសា នេះ ដោយបន្សល់តែគំនរផេះផង់ប៉ុណ្ណោះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គីភ័យនេះបណ្តាលឲ្យរងការខូចខាត ផ្ទះចំនួន២ខ្នងផ្ទះ ក្នុងនោះ ១-ផ្ទះរបស់ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីថ្មប្រក់ស័ង្កសី ទំហំ ប្រវែង០៥x១០m ម៉ូតូមួយគ្រឿងម៉ាកសង់០១៥ ពណ៌ខ្មៅ, លុយដុល្លារ ១០០០ដុល្លារ លុយខ្មែរ១៨លានរៀល, តុសាឡុងឈើមួយឈុត,គ្រែដេកចំនួន៣, ពួក២, កៅអីតុក្កតា ២០, ទូដាក់ខោអាវចំនួន៣, ទូរទស្សន៍២គ្រឿង ខោអាវ+ឯកសារ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល១៣៥០០ដុល្លារ។
ផ្ទះទី២របស់ឈ្មោះ ប៉ាត សូត្រ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីឈើលើ ថ្មក្រោមប្រក់ស័ង្កសី ទំហំប្រវែង០៦x០៩ម៉ែត្រ ទូរដាក់ខោអាវចំនួន ០២, ម៉ាស៊ីនដេរចំនួន០៣គ្រឿង, ធុងទឹកកកធំចំនួន០១, ខោអាវឯកសារ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួន សរុបជាទឹកប្រាក់ប្រហែល២៥០០ដុល្លារ។
យ៉ាងណាក៏ដោយ អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង៦ព្រឹក ក្រោយមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡាន។
ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ ជា ស្រស់
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង

全部评论 (0)
暂无评论