
YONG FANG
· 2019-04-18
ជំនួបកំពូលរវាងលោកពូទីននិងគីមជុងអ៊ុន ជិតមកដល់ អាមេរិកបញ្ជូនគណៈប្រតិភូទៅកាន់រុស្ស៊ីបន្ទាន់
0
គណៈប្រតិភូអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង របស់អាមេរិកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្កូ ដើម្បីពិភាក្សាជាមួយរុស្ស៊ី មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន និងពូទីន នៅទីក្រុងមូស្កូ ជាលើកដំបូង ។
សារព័ត៌មាន CNN បានផ្សាយថា ប្រធានគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Stephen Biegun និងក្រុមអ្នកឯកទេសស្តីពីបញ្ហាកូរ៉េខាងជើងបានធ្វើដំណើរ ទៅកាន់ទីក្រុងមូស្កូ ក្រោយពេលមានព័ត៌មានថា លោកពូទីននិជួបពិភាក្សាជាមួយ លោក គីមជុងអ៊ុននៅចុងខែមេសានេះ ។
តាមសារព័ត៌មាន CNNការធ្វើដំណើរទៅកាន់ រុស្ស៊ីរបស់ លោក Biegun គឺដើម្បីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី ស្តីពីការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។ កន្លងមក ជំនួបពិភាក្សាស្តីពីការរំសាយអាវុធបរមាណូត្រូវបានជាប់គាំង ក្រោយជំនួបកំពូលលើកទីពីរ រវាងលោកត្រាំ និង គីម ជុង អ៊ុន នៅទីក្រុង ហាណូយមិនមានលទ្ធផលអ្វីនោះឡើយ ។
កន្លងមករុស្ស៊ីបានគាំទ្រឲ្យអាមេរិក លុបទណ្ឌមួយចំនួនដល់កូរ៉េខាងជើង ដើម្បីផ្តល់ទំនុកចិត្ត ឲ្យកូរ៉េខាងជើង ដំណើរការរំសាយអាវុធបរមាណូ ។ ប៉ុន្តែអាមេរិក មិនយលព្រមនោះឡើយ ទើបធ្វើឲ្យ កិច្ចពិភាក្សាទាំងឡាយមិនទទួលបានជោគជ័យ ។
មកទលពេលនេះបើទោះបី ទីក្រុងមូស្កូ និង ព្យុងយ៉ាងមិនបានប្រកាសជាផ្លូវការនៅពេលវេលា ជួបពិភាក្សា រវាងលោកពូទីននិងគីម ជុងអ៊ុន ប៉ុន្តែមានព័ត៌មានជាច្រើនបានផ្សាយថា ជំនួបនឹងធ្វើឡើងនៅចុងខែមេសានេះ។ ជាមួយគ្នានេះលោកពូទីន បានឡើងគម្រោង ធ្វើដំណើរទៅកាន់តំបន់ភាគខាងកើតប្រទេស ជាប់ជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៤ខែមេសា ហើយជំនួបអាចនឹងធ្វើឡើងនៅពេលនោះ ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论