
Juanario Wilson
· 2019-04-18
ភ្លៀងធ្លាក់ខ្លាំង លាយឡំ ផ្គរ រន្ទះ ស្លាប់មនុស្ស៦៥នាក់ នៅទូទាំងប្រទេសឥណ្ឌា
0
មន្ត្រីឥណ្ឌាបានបញ្ជាក់ប្រាប់ ប្រភពព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ថា គ្រោះថ្នាក់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង លាយឡំ ខ្យល់ផ្គរ រន្ទះ និងភ្លើងឆក់ នៅទូទាំងប្រទេស បណ្តាលឲ្យស្លាប់មនុស្សកើន៦៥នាក់ហើយ ព្រមទាំងជាច្រើននាក់ផ្សេងទៀតរងរបួស ។
ប្រភពថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺនៅខេត្ត Rajasthan, Madhya Pradesh, Gujarat, Bihar, Maharashtra និង Manipurផងដែរ ។
វិទ្យុជាតិឥណ្ឌា AIR បានផ្សាយថា ជនរងគ្រោះ២៥នាក់បាត់បង់ជីវិតនៅក្នុងខេត្ត Rajasthan, ២២នាក់បាត់បង់ជីវិតនៅ Madhya Pradesh, ១០នាក់ស្លាប់នៅខេត្ត Gujarat និង៣នាក់ស្លាប់នៅក្នុង ខេត្ត Maharashtra ដោយសារតែភ្លៀងនៅពេលនេះ ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា មនុស្ស២នាក់ទៀតបាត់បង់ជីវិតនៅក្នុងខេត្ត Bihar ហើយពាក់ព័ន្ធបញ្ហានេះដែរ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ មនុស្ស៣នាក់ស្លាប់នៅក្នុងំបន់ Manipur។
មន្ត្រីឥណ្ឌាបញ្ជាក់ថា នេះជាភ្លៀងធ្លាក់ខុសរដូវកាល លាយឡំខ្យល់កន្ត្រាក់ ផ្គររន្ទះបាញ់ យ៉ាងសាហាវ សម្លាប់មនុស្ស និងខូចខាតផ្ទះសម្បែង បំផ្លាញអស់ផលដំណាំកសិកម្ម ដូចជាពោត សណ្តែក និងរលើងដើមឈើទាំងឫសតែម្តង ។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញថ្លែងការណ៍ណែនាំពលរដ្ឋចៀសវាងជ្រកក្រោមដើមឈើ ដោយសារតែមានហានិភ័យខ្ពស់ពីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់អំឡុងពេលនេះ ។ ប្រភពបញ្ជាក់ថា កម្លាំងល្បឿនខ្យល់បក់បោកពី៤០ទៅ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង អមទៅដោយផ្គររន្ទះឆ្វេចឆ្វាត់ នៅតាមតំបន់ជាច្រើន ដូចជា ៖ Uttarakhand, Chhattisgarh, Bihar, Jharkhand, Odisha, WestBengal, Sikkim, Assam, Meghalaya, Nagaland, Manipur, Mizoram, Tripura, Telangana, Rayalaseema, Karnataka, Tamil Nadu និង Kerala ជាដើម ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

វិធីសិតសក់យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត ដើម្បីជាទីចំណាប់អារម្មណ៏

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទាន០២គម្រោង ក្រោមជំនួយសឥតសំណងរបស់ជប៉ុន

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

全部评论 (0)