发布作品

简体中文

Hen

· 2019-04-20

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ សម្ភោធសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍អណ្តែត ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានអញ្ជើញជាអធិបតីសម្ភោធមហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត មានទីតាំងនៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មហាកុដិមួយខ្នង ដែលបានបើកសម្ភោធនៅថ្ងៃនេះ មានកំពស់ ២ជាន់ ផ្លូវបេតុង ១ខ្សែប្រវែងជិត ៣០០ ម៉ែត្រ និងសមិទ្ធិផលមួយចំនួនទៀត សរុបទឹកប្រាក់អស់ចំនួន ១៥៥៨៧៥ដុល្លារសហរដ្ឋអាមេរិក មានទីតាំងនៅក្នុងវត្តពោធិ៍អណ្តែត ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់៕ ដែន អយុធ្យា





























免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)