
Srey Leak
· 2019-04-26
ចិន-កូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះជំនួបកំពូល រុស្ស៊ី និងកូរ៉េខាងជើង
0
រដ្ឋាភិបាលចិន និង កូរ៉េខាងត្បូង បានអបអរសាទរដល់ជំនួបពិភាក្សាកំពូលជាលើកដំបូង រវាងប្រធានាធិបតី ពូទីន និង គីមជុងអ៊ុន នឹងបង្ហាញក្តីសង្ឃឹមថា ជំនួបនេះ នឹងជួយដល់ឧបទ្វីបកូរ៉េ ឲ្យទទួលបានសន្តិភាព។
មានប្រសាសន៍ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំង អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង គឺជាប្រទេសជិតខាង និងជាមិត្តភាពរបស់ចិន ហើយទីក្រុងប៉េកាំង សប្បាយរីករាយយ៉ាងខ្លាំង នៅពេលទីក្រុងម៉ូស្កូ និងព្យុងយ៉ាង បង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ទីក្រុងប៉េកាំង នឹងសហការជាមួយទីក្រុងមូស្គូ នាំមកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា «យើងជឿជាក់ទៅនឹងលទ្ធផល នៃជំនួបកំពូលខាងលើ នឹងក្លាយជាថាមពលថ្មី ជាកម្លាំងជំរុញថ្មី សម្រាប់ដោះស្រាយវិវាទ នៅលើឧបទ្វីបកូរ៉េ»។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន ក៏បានបង្ហាញពីក្តីសង្ឃឹមថា ជំនួបនោះ នឹងនាំមកនូវសន្តិភាពដល់តំបន់ទាំងមូល និងឧបទ្វីបកូរ៉េ ។ លោក ម៉ូន ជេអ៊ីន បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយនយោបាយដល់បញ្ហាឧបទ្វីបកូរ៉េ ផងដែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថា កិច្ចប្រជុំនេះនឹងរួមចំណែកខ្ពស់ នៅក្នុងការរំសាយអាវុធបរមាណូ នៅលើឧបទ្វីបកូរ៉េ និងជាមូលដ្ឋាន សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិក ស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ថែមទៀតផង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

ដូនតាធ្វើរឿង៣នេះ កូនចៅនឹងត្រូវទទួលកម្មផលដ៏ធ្ងន់ជៀសមិនរួច

全部评论 (0)