
Chanthavy
· 2019-05-11
អីយ៉ាស់កក្រើកទៀតហើយ! ស្តេចប្រដាល់ថៃ ប៊ូខៅ នឹងវាយជាមួយសង្ឃចិន យីឡុង ម្តងទៀត ដោយទទួលទឹកប្រាក់រហូតដល់១០លាន...
0
ថ្មីៗនេះបើយោងតាម ប្រភពព័ត៌មានរបស់ថៃ បានឲ្យដឹងថា ការប្រកួតដ៏អស្ចារ្យមួយនឹងកើតឡើងម្ដងទៀតរវាង ស្ដេចប្រដាល់ថៃ ប៊ូខៅ ប៉ះជាមួយនឹងសង្ឃចិន យីលីង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់សារជាថ្មី ជាមួយនឹងច្បាប់ប្រកួតថ្មី ដោយកន្លងមក ប៊ូខៅ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៌ផងដែរ ដោយសារការប្រកួតពិសេសជាមួយនឹង សង្ឃសៅលីងចិន យីឡុង។
មិនតែប៉ុណ្ណោះ លក្ខខណ្ឌថ្មីនៃការប្រកួតមួយនេះគឺ មានត្រឹមតែមួយទឹកតែប៉ុណ្ណោះ ប៉ុន្តែមានរយៈពេល ៩នាទី ហើយក៏មានតែអាជ្ញាកណ្ដាលម្នាក់ប៉ុណ្ណោះនៅលើសង្វៀនប្រកួត។ ចំពោះចៅក្រមដាក់ពិន្ទុវិញ ក៏គ្មានដែរ ដូច្នេះដើម្បីឈ្នះ គឺត្រូវផ្ដួលដៃគូប្រកួតឱ្យសន្លប់ ក្នុងរយៈពេល ៩នាទី បើមិនដូច្នោះទេ លទ្ធផលគឺស្មើគ្នា។ ប៊ូខៅ អាចប្រើក្បាច់មួយថៃបានទាំងអស់ ខណៈ យីឡុង ដូចគ្នាគឺអាចប្រើក្បាច់កុងហ្វូបានតាមចិត្ត។ ហើយការប្រកួតនេះនឹងប្រព្រឹត្តិទៅនៅអំឡុងខែតុលា ឆ្នាំ២០១៩ នៅហុងកុង ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ១០លានបាត (ខ្ទង់ ៣២ម៉ឺនដុល្លារ)៕ ប្រភព៖ sakkarach
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)