发布作品

简体中文

Vithara

· 2019-05-11

Inter Milan អាចនឹងផ្តល់ច្រកឲ្យ Alexis Sanchez ចាកចេញពី Man Utd

0

ក្លឹបអ៊ីតាលី Inter Milan គ្រោងនឹងផ្តល់ច្រកឲ្យកីឡាករ Alexis Sanchez អាចចាកចេញពីក្លឹប Man Utd នៅរដូវកាលនេះ។ Sanchez ជួបនូវពេលវេលាដ៏លំបាកនៅពហុកីឡាដ្ឋាន Old Trafford ចាប់តាំងពីចាកចេញពីក្លឹប Arsenal កាលពីខែមករាឆ្នាំ ២០១៨។

កីឡាករវ័យ៣០ឆ្នាំរូបនេះខកខានមិនបានឆ្លើយតបតាមការចង់បាននោះទេ ដោយរកបានត្រឹមតែ១គ្រាប់គត់ក្នុងការបង្ហាញមុខ២០លើកក្នុងលីកនៅរដូវកាលនេះ។

គ្រូបង្វឹកលោក Ole Gunnar Solskjaer ចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញ ក្នុងបំណងសន្សំសំចៃការចំណាយលើប្រាក់ឈ្នួល ហើយស្របពេលជាមួយគ្នានោះដែរ Inter Milan ក៏ចង់នាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន San Siro ផងដែរ ហើយភ្នាក់ងាររបស់ Sanchez ក៏បានជួបជាមួយតំណាងរបស់ក្លឹប Inter Milan រួចហើយ។

ទោះបីជាយ៉ាងណា Inter Milan ប្រហែលជាមិនអាចផ្តល់ប្រាក់ឈ្នួលដែលកីឡាកររូបនេះទទួលបាន៥០០.០០០ផោនក្នុងមួយសប្តាហ៍នៅក្លឹប Man Utd នោះទេ ដូច្នេះខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវការកាត់បន្ថយប្រាក់ឈ្នួល៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)