
Chheng
· 2019-05-16
មង្គលការនៅកូរ៉េខាងជើងមិនហ៊ឹកហ៊ាក់ តែរដ្ឋជួយជ្រោមជ្រែង
0
ប្រទេសកូរ៉េខាងជើងមានភាពខុសប្លែកច្រើនពីបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ហើយសូម្បីពិធីរៀបអាពាហ៍ពិពាហ៍ក៏អាចថាខុសពីប្រទេសដទៃផងដែរ។
ការណ៍ខុសពីប្រទេសដទៃនេះមិនបានសម្ដៅដល់ទំនៀមទម្លាប់អ្វីនោះទេ ប៉ុន្តែសម្ដៅដល់ការរៀបចំពិធីវិញនោះទេ។ ប្រទេសនេះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនទទួលឥទ្ធិពលបរទេសនោះទេ ហើយរាល់ប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់គឺត្រូវហាមឃាត់មិនឲ្យមានក្នុងប្រទេសនេះទេ។
ចំពោះការរៀបអាពាហ៍ពិពាហ៍វិញនៅប្រទេសកូរ៉េខាងជើងមិនបានធ្វើឲ្យគគ្រឹកគគ្រេងអ្វីនោះទេ ដោយថាអ្នកចូលរួមក្នុងពិធីបង្គលការគឺមានតែសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធតែប៉ុណ្ណោះ។
គ្មានទេការស៊ីផឹក ជប់លៀងយ៉ាងធំដុំអ្វីនោះ ហើយក៏គ្មានដែរការធ្វើដំណើរក្រេបទឹកឃ្មុំ។ ចំណែកសម្លៀកបំពាក់សម្រាប់ពិធីបង្គលការគឺត្រូវបានផ្ដល់ដោយរដ្ឋផងដែរ។
ក្រោយរៀបការរួចរដ្ឋនឹងផ្ដល់ផ្ទះតូចមួយខ្នងដល់គូស្វាមីភរិយាថ្មី។ ដើម្បីបានផ្ទះពីរដ្ឋ អ្នកទើបរៀបការថ្មីត្រូវដាក់ពាក្យសុំផ្ទះនេះពីរដ្ឋ ហើយជាធម្មតាកូនចៅអភិជន ឬអ្នកមានអំណាចច្រើនទទួលបានផ្ទះនេះមុនអ្នកផ្សេង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)