发布作品

简体中文

Eang

· 2019-06-16

LV​ ចាប់ដៃជាមួយ ​Huawei​ នាំយកស្រោមការពារស្បែកដ៏ប្រណិតសម្រាប់ P30​ ​និង​ ​P30​ ​Pro

#ស្រោមការពារស្បែក# #បច្ចេកវិទ្យា# #ទូរសព្ទ# #​ក្រុមហ៊ុន​ ​LV# #ទូរសព្ទ ​P30​ ​Pro#

0

បើយោងតាមព័ត៌មានលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុន LV បានបញ្ចេញស្រោមការពារទូរសព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិតសម្រាប់ Huawei P30 និង P30 Pro ដែលល្បីថា Zoom មិនសំចៃអាច Zoom បានដល់ឋានព្រះច័ន្ទ។

ឡូយដល់ហើយ! គ្រាន់តែឃើញហើយ ស្ទើរតែទប់ចិត្តមិនបានតែម្តង! ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីបនិង ទាន់សម័យ ព្រោះតែ Huawei និង LV សុទ្ធតែជាម៉ាកដែលទទួលបានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក។

ប្រសិនបើអ្នកកំពុងតែស្វែងរកស្រោមការពារ Huawei P30 និង P30 Pro របស់អ្នក ស្រោមការពារម៉ាក LV នេះ អាចជាជម្រើសដ៏ល្អឥតខ្ចោះប្រកបដោយប្រណិតភាពសម្រាប់អ្នកក្នុងការជ្រើសរើស។

សម្រាប់តម្លៃវិញ វាមានតម្លៃប្រហែលជាង ៤៣០ ដុល្លារ។ ដូចរៀងថ្លៃ ប៉ុន្តែកាលីបហ្មង៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)