
Mealea
· 2019-07-17
តំណាងរាស្ត្រអាមេរិកមិនចង់ឲ្យក្រុមហ៊ុន Huawei រួចផុតពីបញ្ជីខ្មៅ
#តំណាងរាស្ត្រអាមេរិក ស្នើរតប់ស្កាត់លោកត្រាំដកក្រុមហ៊ុនហួវាយ# #សង្គម# #នយោបាយជាតិ#
0
តំណាងរាស្ត្រអាមេរិកមួយក្រុម មកពីគណបក្សធំៗទាំងពីរ បានស្នើសេចក្តីព្រាងច្បាប់មួយ ស្តីពីការរារាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកទណ្ឌកម្មពីក្រុមហ៊ុន Huawei មុនពេលពិភាក្សាជាមួយចិន នៅក្នុងវិស័យពាណិជ្ជកម្ម នាពេលខាងមុខ។
សេចក្តីព្រាងច្បាប់នេះ មានឈ្មោះ «ការពារអនាគតសេវា 5G របស់អាមេរិក( Defending America's 5G Future Act) » ហើយច្បាប់នេះនឹងរារាំងលោកត្រាំ ពីការដកក្រុមហ៊ុនហួវៃ ចេញពីបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្ម ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ។
នៅក្នុងសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់សភា ដោយអាចទប់ស្កាត់រាល់ក្រុមហ៊ុនចិន ដែលមានសកម្មភាពគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ក្នុងនោះមានទាំងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុននានា របស់ចិន។
សកម្មភាពខាងលើរបស់តំណាងរាស្ត្រអាមេរិក នឹងធ្វើឲ្យកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម ត្រូវជាប់គាំង ហើយមិនមែនចិនជាអ្នកខាតបង់នោះឡើយ អាមេរិកជាអ្នកខាតបង់ដូចគ្នា។ ចំពោះក្រុមហ៊ុន Huawei ក៏ដូចគ្នា ក្រៅពីអាមេរិក ក្រុមហ៊ុននេះ នៅតែបន្តរកស៊ីជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយរលូនបំផុត ៕ MEO085
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សក្តានុពលធនធានធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក (តំបន់៣) ជាប់នឹងបឹងទន្លេសាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ

បម្រាម ៤ យ៉ាង ដែលអ្នកមិនគួរប្រព្រឹត្តក្រោយវ័យកណ្តាល ដើម្បីជៀសវាងការរស់នៅយ៉ាងវេទនា

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

ចម្លាក់ជញ្ជាំងបុរាណ បង្ហាញពីស្ត្រីប្រើប្រាស់ កាបូបដៃកាលពី ១២០០០ ឆ្នាំមុនដូចសម័យបច្ចុប្បន្ន

全部评论 (0)
暂无评论