
Sorpheny
· 2019-07-19
ទោះជាកន្លែងណាក៏ដោយ សុខ សោម៉ាវត្តី តែងតែសាងអនុស្សាវរីយ៍ជាមួយគូស្នេហ៍ជានិច្ច
#សុខ សោម៉ាវត្តី# #រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#
0
អ្នកនាង សុខ សោម៉ាវត្តី ដែលជាពិធីការនី ដ៏មានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រពីសំណាក់ប្រិយមិត្តយ៉ាងច្រើនបើទោះបីជា សព្វថ្ងៃមានសិល្បករជំនាន់ក្រោយច្រើនក៏តារារូបនេះស្ថិតជាតារាជួរមុខដដែល ទោះជារវល់យ៉ាងណាក៏ដោយក៏អ្នកនាងតែងតែបង្កើនអនុស្សាវរីយ៏ជាមួយគូស្នេហ៏របស់អ្នកនាងដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតស្នេហារបស់អ្នកនាងជាមួយនិងបុរសសង្ហាដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ លី វ៉ាហេត កាន់តែមានភាពផ្អែមល្ហែមស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង មិនដែលមានបញ្ហាប៉ះទង្គិចលេចឮនោះឡើយ ។ លើសពីនេះទៅទៀតបើទោះបីជាគូស្នេហ៍មួយគូនេះមានភាពមមាញឹកបែបណាក៏ពួកគេទាំងពីរមិនដែលភ្លេចឆ្លៀតពេលសម្រាកលំហែកាយ និង សាងភាពរ៉ូមែនទិកជាមួយគ្នានោះទេ។ ជាក់ស្ដែងថ្មីៗនេះ អ្នកម៉េម៉ាយចាយរាងកូនមួយរូបនេះនិងម្ចាស់បេះដូងមានដំណើរកម្សាន្ត លក្ខណៈ ខុសប្លែកពីរាល់ដងថែមទាំងពោរពេញដោយភាពស្ងប់ស្ងាត់ទៀតផង។
ម៉្យាងវិញទៀត ពួកគេបែរជាទៅសម្ងំសាងភាពផ្អែមល្ហែមជាមួយធម្មជាតិអមដោយទេសភាព វាលស្រែ យ៉ាងស្រស់ត្រកាលទៅវិញ។ ទោះជាដំណើរកម្សាន្តលើកនេះមើលទៅមានលក្ខណៈសាមញ្ញបន្តិចក៏ដោយតែអ្នកទាំងពីរពោរពេញដោយក្ដីសុខសុភមង្គលយ៉ាងខ្លាំង ជាពិសេសធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តច្រណែន និងជ្រួលជ្រើម ជាមួយគូស្នេហ៍មួយគូនេះថែមទៀតផង៕
អត្ថបទដោយ៖ ឃុន យ៉ា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi

ឯកឧត្តម ឌី វិជ្ជា បង្ហាញគំរូប្លង់កីឡដ្ឋានខេត្តស្វាយរៀង ដែលស្របតាមបច្ចេកទេសនិងកាន់តែទំនើប

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

បរិយាកាសព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាពោរពេញកណ្តាលទីក្រុងបាងកក

全部评论 (0)