
Rachana
· 2019-07-23
ការបង្កើតត្រីវិស័យមុនដំបូងរបស់មនុស្សសម័យបុរាណ
#ត្រីវិស័យ# #ចំណេះដឹង# #អប់រំ និងការងារ#
0
ត្រីវិស័យនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនកំឡុងរាជវង្សហានរវាងសតវត្សទី២ មុនគ.ស និងទី១ គ.ស ដែលគេហៅថា "អភិបាលទិសខាងត្បូង"។
ត្រីវិស័យ ត្រូវគេប្រើជាលើកដំបូងសម្រាប់បង្ហាញទីកន្លែងមានជោគវាសនា និងប្រាប់ទ្រព្យសម្បត្តិដោយជនជាតិចិន។ ត្រីវិស័យរបស់ចិនដំបូងបំផុតអាចត្រូវបានគេប្រើដើម្បីតម្រូវនិងសម្របសម្រួលអាគារដោយធើ្វទៅតាមគោលការណ៍ធរណីមាត្ររបស់ហ្វុងស៊ុយ។ ត្រីវិស័យដំបូងនេះត្រូវបានបង្កើតឡើងដោយថ្មម៉ាញ៉េទិច គឺជាប្រភេទថ្មមេដែកដែលកើតឡើងដោយធម្មជាតិ ហើយតម្រឹមខ្លួនវាជាមួយនឹងដែនម៉ាញេទិចរបស់ផែនដី។ ជនជាតិចិនសម័យបុរាណបានរកឃើញថា ប្រសិនបើគេចងព្យួរថ្មម៉ាញ៉េទិចអោយវាបង្វែរដោយខ្លួនឯង វាតែងតែចង្អុលទៅបង្គោលម៉ាញ៉េទិចជានិច្ច។ ត្រីវិស័យដើមដំបូងត្រូវបានប្រើដើម្បីជ្រើសរើសតំបន់ដែលសមស្របសម្រាប់សាងសង់ផ្ទះ ដាំដំណាំនិងស្វែងរកត្បូងកម្រ។ ក្រោយមកត្រីវិស័យត្រូវបានសម្រួលបន្តិចម្តងៗសម្រាប់ការបង្ហាញទិសក្នុងអំឡុងពេលរាជវង្សសុងនៅសតវត្សទី១១៕
ប្រែសម្រួល៖ វណ្ណរៈ
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!

សូមអនុមោទនាពីធីបុណ្យចូលព្រះវស្សា

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

សមត្ថកិច្ចនគរបាលខេត្តរតនគិរី ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់បានយានយន្តចំនួន ៥១គ្រឿង

全部评论 (0)