
Khemera
· 2019-07-29
OPPO បង្ហាញអេក្រង់ស្មាតហ្វូនថ្មី មានគែមកោងខ្លាំងសម្បើម
#ក្រុមហ៊ុន OPPO# #ស្មាតហ្វូនថ្មី# #បច្ចេកវិទ្យា# #ទូរសព្ទ#
0
ក្រោយពីបានបង្ហាញអំពីបច្ចេកវិទ្យាកាមេរ៉ា Selfie បង្កប់ខ្លួនជាមួយអេក្រង់រួចមក នៅពេលនេះ OPPO បានបង្ហាញចេញគំនិតច្នៃប្រឌិតថ្មី គឺជាអេក្រង់ស្មាតហ្វូនមានគែមកោងខ្លាំង និងគ្មានប៊ូតុងសងខាងនោះទេ។
អេក្រង់ថ្មីនេះត្រូវបានគេឲ្យឈ្មោះថា Waterfall Screen ដែលមានវិមាត្រអេក្រង់ធៀបនឹងតួខ្លួន ស្ទើរតែ ១០០% ទៅហើយ ហើយគែមអេក្រង់ខាងលើនិងខាងក្រោមពិតជាស្ដើងមែនទែន។
រូបភាពនៃអេក្រង់ត្រូវបានចែករំលែកដោយលោក Brian Shen ដែលជាអនុប្រធានក្រុមហ៊ុន OPPO និងបង្ហោះតាមរយៈគណនី Weibo ផ្ទាល់ខ្លួន។ ប៉ុន្មាននាទីក្រោយមក Blogger និងអ្នកសារព័ត៌មានផ្សេងទៀតក៏បានបង្ហោះរូបរាងអេក្រង់នេះលើបណ្ដាញសង្គម និងមានរូបភាពចលនាចាប់កាន់ស្មាតហ្វូននេះទៀតផង។
ក្រៅពីបង្ហាញអេក្រង់ខាងមុខនេះ រូបរាងខាងក្រោយរបស់ស្មាតហ្វូននៅជាអាថ៌កំបាំងនៅឡើយ។ ហើយគេមិនច្បាស់ថាអេក្រង់នេះអាចប្រើជាគូជាមួយកាមេរ៉ា Selfie ដែលលាក់ខ្លួនក្រោមអេក្រង់ បានឬយ៉ាងណានោះទេ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ

អ្នកមានសង្សារ ឬដៃគូជាមនុស្ស Introvert គួរតែដឹងពីចំណុចទាំងនេះ ទើបអាចរក្សាទំនាក់ទំនងបានយូរអង្វែង

全部评论 (0)