
Thelma
· 2019-07-31
៥ ចំណុចសម្រាប់អ្នកចង់ចូល Fitness ដំបូងៗ ដើម្បីបានទាំងរាងស្អាត តម្លៃធូរ
#អ្នកចូល Fitness ដំបូង# #ហាត់ប្រាណ# #សុខភាព#
20
អ្នកណាក៏ដឹងដែរថា ការហាត់ប្រាណផ្ដល់ប្រយោជន៍ជាងផ្ដល់ទោសបើហាត់បានត្រឹមត្រូវ រូបរាងក៏ស្អាត រាងកាយក៏មាំមួន បញ្ចេញជាតិពុលពីក្នុងខ្លួន និងអាចជាវិធីដើម្បីព្យាបាលជំងឺស្ពឹកស្រពន់ផងដែរ។ តែបញ្ហាគឺ ហាត់ដែរតែមិនជាប់លាប់ មិនដឹងពីរបៀបហាត់ត្រឹមត្រូវ ហេតុនេះហើយទើបការចូលFitness ជាជម្រើសដ៏ល្អសម្រាប់អ្នកចង់បានរូបរាងស្អាតបាតសង្ហា។ ទាំងនេះជាចំណុចសំខាន់ៗសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ចូល Fitness៖
១. របស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលគួរយកទៅជាមួយ
ក្លឹបហាត់ប្រាណនីមួយៗអាចមានសម្ភារៈសម្រាប់ប្រើប្រាស់តិចច្រើនទៅតាមកន្លែង។ បើលោកអ្នកមិនចង់ប្រើប្រាស់របស់រួមជាមួយអ្នកដទៃ គួរមានរបស់ចាំបាច់មួយចំនួនដូចជា កន្សែងពោះគោជូតមុខជូតខ្លួន ដបទឹក សាប៊ូដុសខ្លួន សាប៊ូកក់សក់ និងខោអាវសម្រាប់ផ្លាស់ជាដើម។
២. ខោអាវដែលស្លៀកហាត់ប្រាណ
ពេលទៅហាត់ប្រាណនៅក្លឹប មិនគួរស្លៀកស៊ិចស៊ីពេក ឬដៃវែងជើងវែងពេកទេ តែគួរស្លៀកពាក់បែបណាដែលឱនងើបស្រួល និងរបាយខ្យល់ចេញចូលបានល្អ។ ចៀសវាងស្លៀកពាក់ចង្អៀតពេក ឬរលុងពេក ព្រោះបើមិនទើសជាប់នេះជាប់នោះទេក៏ស្រួលមិនស្រួលរហែកខ្មាសគេទៀត។
៣. រៀនពីវិធីប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ
ហាត់ប្រាណនៅក្លឹប ល្អត្រង់ថាមានគ្រូបង្វឹកចាំជួយបង្រៀនទាំងរបៀបកម្ដៅសាច់ដុំ របៀបប្រើប្រាស់ឧបករណ៍រហូតដល់ការគ្រប់គ្រងរបបអាហារទៀតផង។ បើលោកអ្នកមានឱកាសរៀនជាមួយគ្រូបង្វឹក គួរតែខិតខំចាំវិធីប្រើឧបករណ៍ឲ្យឆាប់ចេះនិងបានច្រើនបំផុត ដើម្បីកុំឲ្យចំណាយលុយលើគ្រូបង្វឹកយូរពេក។
៤. បបួលពួកម៉ាកទៅជាមួយ
ពេលទៅកន្លែងថ្មីៗម្នាក់ឯង លោកអ្នកអាចនឹងអៀនៗពីដំបូង មិនសូវហ៊ានចាប់នេះចាប់នោះប៉ុន្មានទេ។ តែបើលោកអ្នកមានមិត្តភក្តិដែលចង់ហាត់ប្រាណដូចគ្នា គួរតែបបួលគ្នាទៅក្លឹបជាមួយគ្នា ទើបមិនសូវកណ្ដោចកណ្ដែងពេក។ បើចៃដន្យថ្ងៃណាខ្ជិល ក៏នៅមានមិត្តភក្តិបបួលទៅ អាចទៅបានជាប់ជាប្រចាំជាងទៅម្នាក់ឯង នឹកទៅក៏ទៅ បើខ្ជឹលគឺអត់តែម្ដង។
៥. កុំប្រញាប់ហាត់ច្រើនជ្រុលដល់បាក់កម្លាំង
លោកអ្នកមួយចំនួនយល់ច្រឡំថា ទៅហាត់នៅក្លឹបហើយដឹងតែបានរាងស្អាតហើយ ហេតុនេះពេលទៅដំបូងៗលោភហាត់នេះហាត់នោះផ្ដេសផ្ដាស រហូតអាចបាក់កម្លាំងឈឺចាប់សាច់ដុំអត់អំពើ។ តែតាមពិតទៅ ពេលទៅដំបូងៗគួរហាត់បន្តិចម្ដងៗឲ្យរាងកាយស៊ាំនឹងឧបករណ៍សិន រាងស្អាតសុខភាពល្អនឹងមកតាមក្រោយ។
៦. ការទិញសិទ្ធិសមាជិក
ក្លឹបហាត់ប្រាណខ្លះថ្លៃខ្លាំង តែខ្លះតម្លៃល្មមអាចទទួលយកបាន ដូចនេះលោកអ្នកគួរគណនាមើលថាតើ ក្នុងមួយខែ ឬមួយអាទិត្យ នឹងមានពេលទៅហាត់បានប៉ុន្មានថ្ងៃ មុននឹងសម្រេចចិត្តចុះឈ្មោះជាសមាជិកក្លឹបហាត់ប្រាណនោះ។ កាន់តែល្អ គួរពិចារណាលើប្រូម៉ូសិន និងសេវាកម្មខាងក្រៅផ្សេងទៀតដូចជា ចំណតរថយន្ត ម៉ាស៊ីនត្រជាក់ជាដើម។
Jouvence Fitness SORYA ទីតាំងស្ថិតនៅជាន់ទី៥ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (SORYA Center Point) មានប្រូម៉ូសិនពិសេសរយៈពេលបីថ្ងៃ រាល់ការបង់ឈ្មោះជាសមាជិកចាប់ពី ថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ នេះ លោកអ្នកនឹងទទួលបានការថែមជូន ១០០% បន្ថែម លើរយៈពេលសមាជិកដែលបានបង់។
បង់ជាសមាជិក ៣ ខែ ថែមជូន ៣ខែ
បង់ជាសមាជិក ៦ ខែ ថែមជូន ៦ខែ
បង់ជាសមាជិក ១ ឆ្នាំ ថែមជូន ១ឆ្នាំ
Jouvence Fitness SORYA មានបន្ទប់ Steam, បន្ទប់ Sauna ថ្នាក់បង្ហាត់ផ្សេងៗ ដូចជា Aerobics, Yoga, Metafit, Zumba Step Aerobics, Gymball Boxercise ជាដើម៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
全部评论 (0)