
Ponnleu
· 2019-08-04
នេះជារូបរាង Case ផ្លូវការសម្រាប់ Galaxy Note 10
#Galaxy Note 10# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #Case#
11
ប្រិយមិត្ត Cambo Report ប្រាកដជាបានតាមដានព័ត៌មាន ដែលបានបែកធ្លាយ និយាយអំពីលក្ខណៈសម្បតិ្តរបស់ Galaxy Note 10 ជាច្រើនមកហើយ ។ ប៉ុន្តែព័ត៌មានបែកធ្លាយ ដែលនិយាយអំពីលក្ខណៈសម្បត្តិរបស់ Galaxy Note 10 នេះ នៅតែបន្តចេញជាហូរហែមិនចេះចប់ ទោះបីជា Galaxy Note 10 នឹងត្រូវដាក់បង្ហាញជាផ្លូវការនាពេលប៉ុន្មានថ្ងៃខាងមុខក៏ដោយ។
ជាក់ស្តែងដូចថ្ងៃនេះអ៊ីចឹង បើយោងតាមប្រភពមួយមានឈ្មោះថា WinFuture បានបង្ហាញរូបភាពជាច្រើនទាក់ទងនឹងស្រោមការពារ ទូរសព្ទផ្លូវការរបស់ Galaxy Note 10 ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតាមរយៈរូបភាពបែកធ្លាយនេះ បានឲ្យយើងដឹងថា Galaxy Note 10 នឹងមកជាមួយជម្រើសពណ៌ ក្រហម និងខៀវផងដែរ ដែលកាលពីមុនយើងឃើញបែកធ្លាយតែពណ៌ ស ផ្កាឈូក និងប្រាក់តែប៉ុណ្ណោះ។
តាមរយៈការបែកធ្លាយនេះ បានបង្ហាញឲ្យយើងឃើញថា ស្រោមការពារនេះ ត្រូវបានបំពាក់ដោយគម្រប ដែលមានភ្ជាប់មកជាមួយមុខងារ Ambient Display សម្រាប់ធ្វើការបង្ហាញសារដំណឹង ហើយផ្នែកខាងក្រោយនៃស្រោមការពារ មានជម្រើសជាភ្លើង LED, Silicone និងស្បែកទៀតផង។ ម៉្យាងវិញទៀត វាក៏មានជម្រើសពណ៌ជាច្រើនសម្រាប់អ្នកជ្រើសរើសផងដែរ។
ដូចនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? បើតាមគំនិតរបស់ខ្ញុំវិញយល់ថា វាទំនងក្លាយជាពិតណាស់ ព្រោះវាមើលទៅស្អាតនិងទាក់ទាញ។ យ៉ាងណាក៏ដោយ យើងអាចរង់ចាំដល់ថ្ងៃស្មាតហ្វូននេះប្រកាសចេញជាផ្លូវការទាំងអស់គ្នា៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

រឿង៤យ៉ាងដែលឪពុកម្តាយត្រូវបង្រៀនកូនជាចាំបាច់ បើចង់អោយពួកគេក្លាយជាក្មេងល្អ

រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ

អាថ៌កំបាំងចម្លែកៗក្នុងពិភពលោក ដែលអ្នកប្រហែលជាមិនធ្លាប់ឮ

全部评论 (0)