
Mytvplus
· 2020-03-24
ក្លិប Manchester United ប្រកាសផ្ដល់ប្រាក់ឈ្នួលដូចធម្មតា ដល់បុគ្គលិកខ្លួន
#បុគ្គលិក# #កីឡា# #Manchester United# #ប្រាក់ឈ្នួល# #បាល់ទាត់អន្តរជាតិ#
448
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ពួកគេនឹងផ្ដល់ប្រាក់ឈ្នួលដូចធម្មតា ដល់សមាជិកក្រុម និងបុគ្គលិក ទាំង៣ពាន់នាក់របស់ខ្លួន បើទោះជាបច្ចុប្បន្ន មានការផ្អាកគ្រប់សកម្មភាព ដោយសារវីរុសកូរ៉ូណាក៏ដោយ។ សហព័ន្ធបាល់ទាត់អង់គ្លេស បានប្រកាសជាថ្មីថា នឹងផ្អាកគ្រប់សកម្មភាព បាល់ទាត់ទាំងអស់ រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ទើបសម្រេច ជាថ្មីទៀត។ ការផ្អាកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយការរីករាលដាល នៃវីរុសកូរ៉ូណានៅប្រទេសអង់គ្លេស។
យ៉ាងណាមិញ បើទោះជាលីគ បានផ្អាក ហើយកម្មវិធីផ្សេងៗ មិនដំណើរការមែន ប៉ុន្តែសម្រាប់ Man UTD បានប្រកាសដំណឹងល្អសម្រាប់បុគ្គលិកក្លិបទាំងអស់ថា ពួកគេនឹងបើកប្រាក់ឈ្នួលជាធម្មតា។ ការប្រកាសនេះ ធ្វើឱ្យបុគ្គលិកក្លិបទាំងអស់ មានការរីករាយជាខ្លាំងផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)