
TNAOT News
· 2020-04-30
ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ខណៈជិះម៉ូតូទៅបុកឃឿនផ្លូវត្រូវរថយន្តកិនបន្ថែម
#ដួលម៉ូតូ# #សង្គម# #ស្លាប# #បុកឃឿន# #តារាខ្មែរ#
5054
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលជិះម៉ូតូបុក ជាមួយនិងឃឿនពុះចែកទ្រូងផ្លូវខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតកិនបែកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែន ជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគី LET ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1 HB 6666 ជិះឌុបគ្នាទិសដៅពី លិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកជាមួយ និងឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចូលក្រោម កង់រថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរ ទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិច បានកិនជនរងគ្រោះស្លាប់ភ្លាមៗម្នាក់ ចំណែកម្នាក់ទៀតរងរបួសបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ។ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ និងចរាចរណ៍ក្រុង ចុះមកវាស់វែង និងជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាស់ វែងរួចសមត្ថកិច្ចក៏បានយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សួង សាម
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ

ប្រុសៗរៀនបោះបង់ ៣ យ៉ាងនេះចោល បើអ្នកចង់បានជីវិតអារពាហ៍ពិពាហ៍ដែលពេញលេញ មានក្ដីសុខ និងសុភមង្គល

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

全部评论 (22)
ID1909155
· 2020-05-03
😶
Chet345
· 2020-05-02
Hi
Pun Lork2
· 2020-05-02
អាណិតណាស់
ID77594701
· 2020-05-02
😥😥😥😥
Pu Roeun
· 2020-05-02
🤔🤔🤔
Yorng Sa Rith
· 2020-05-02
😄😃🤣
មិត្ត309983515
· 2020-05-02
😥
បរយ៉ាខា ប៉ៃលិន
· 2020-05-01
ច្បាប់ថ្មីរដ្ខាភិបាលបង្កើតមកគឺការពារអាយុជីវិតប្រជាពលរដ្ឋកន្លងមកយើងបានឃើញហើយក្នុងមួយថ្ងៃៗគ្រោះថ្នាក់ចរាចរមានប៉ុន្មាននាក់ ប្រជាពលរដ្ឋយើងគ្រប់រូបច្បាប់ថ្មីអនុវត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ ស្រឡាញ់ជីវិតខ្លួនឯង ក៍យើងគោរពជីវិតអ្នកបើកបរនឹងប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវសាធារណ។
មិត្ត553079267
· 2020-05-01
🥺🥺
lovekhmer1986
· 2020-05-01
die
Sa rin 1
· 2020-05-01
មកពីមិនគោរពច្បាប់ចរាចរណ៍
USER_976879429
· 2020-05-01
កំុជិះលឿន
Saphea Win
· 2020-05-01
សូមប្រយ័ត្ន
អាឆើត
· 2020-04-30
ស្លាប់ទៀតហើយ!
យ៉ាដា 90104913
· 2020-04-30
គ្រោះថ្នាក់នៅតែមានបើយើងមិននាំគ្នាគោរពច្បាប់ចររាចរណ៍
- 1
- 2
前往页