发布作品

简体中文

Love-ប្រឹក្សាស្នេហ៍

· 2020-06-09

ការពិតមួយរបស់មនុស្សស្រីដែលរឹងមាំ

#រឿងនិទាន និងប្រលោមលោក# #មនុស្សស្រី# #កម្សាន្ត# #រឹងមាំ# #ស្រលាញ់#

10273

កុំសូវគិតងាយលើស្នាមញញឹមមនុស្សស្រីដែលរឹងមាំពេក ស្នាមញញឹមទាំងនោះមិនសុទ្ធតែមិនបង្ហាញពីការពិតទាំងអស់ទេ។ ស្នាមញញឹមទាំងនោះប្រហែលជាកំពុងបិតបាំងនៃភាពឈឺចាប់ ទុក្ខព្រួយ ភាពសោកសៅ និងបញ្ហាជីវិតដ៏ស្មុគស្មាញរបស់នាងក៏ថាបាន។

មនុស្សស្រីពូកែទ្រាំ ពូកែលាក់អារម្មណ៍ ពូកែធ្វើរឹងមាំ ទាំងដែលខ្លួនស្ថិតនៅក្នុងស្ថានការណ៍តោកយ៉ាកទៅហើយ។ មនុស្សប្រុសប្រហែលនឹងពិបាកឈ្វេងយល់ថាតើការពិតក្នុងចិត្តនាងនោះយ៉ាងណាខ្លាំងណាស់! 

មនុស្សស្រីដែលរឹងមាំមិនងាយនឹងបង្ហាញអារម្មណ៍ផ្ទាល់ខ្លួននាងឱ្យអ្នកឃើញទេ ហើយនាងក៏មិនព្រមអន់នៅចំពោះមុខអ្នកណាម្នាក់ដោយស្រួលៗឡើយ បើមាន...ក៏ជាករណីដែលកម្របំផុតក្នុងជីវិតខ្លួនដែរ។

មនុស្សស្រីប្រភេទនេះប្រហែលជាលំបាកបំផុតសម្រាប់អ្នកទៅស្វែងយល់ ប៉ុន្តែបើអ្នកសិក្សាពីជម្រៅចិត្តនាងឱ្យច្បាស់ អ្នកនឹងដឹងថាមិនថានាងរឹងមាំដល់កម្រិតណានោះទេ ក៏នាងនៅតែជាមនុស្សស្រីម្នាក់ដែរ។ បើនៅក្នុងមនោសញ្ចេតនាវិញ នាងក៏មិនខុសពីមនុស្សស្រីទូទៅដែរ នាងក៏ចេះខឹង ចេះអន់ចិត្ត ប៉ុន្តែនាងឆ្លាតក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនគ្រប់ពេល។ នាងសុខចិត្តបៀមលាក់អារម្មណ៍យ៉ាប់យឺនតែម្នាក់ឯងជាជាងទៅអំពុលទូកដល់មនុស្សដែលខ្លួនស្រលាញ់។ 

ជឿទេ? បើខ្ញុំប្រាប់ថាមនុស្សស្រីដែលរឹងមាំសុទ្ធតែជាមនុស្សដែលមានស្នេហ៍ស្មោះងប់ងល់បំផុត? 

ខ្ញុំក៏មិនប្រាកដចិត្តពីវិធីក្នុងការបង្ហាញការស្រលាញ់របស់មនុស្សស្រីទាំងអស់ដែរ តែអ្វីដែរលខ្ញុំប្រាកដជាក់ច្បាស់ត្រង់ថា ជម្រៅចិត្តមនុស្សស្រីរឹងមាំ មិនមែនមិនចេះស្រលាញ់ដៃគូខ្លួននោះទេ គ្រាន់តែនាងពិបាកក្នុងការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនច្រើនជាង ក៏ព្រោះតែនាងខ្លាចអន់ ខ្លាចគែថាល្ងង់ ប្រហែលមកពីឆ្លាតពេក គិតគូរច្បាស់លាស់ពេកក៏ថាបាន។ គិតល្អិតល្អន់ពេកទើបជាហេតុដែលមិនចង់បង្ហាញអារម្មណ៍ផ្តេសផ្តាសតាមអំពើចិត្តខ្លួននោះ ព្រោះហេតុផល មិនចង់អោយដៃគូយល់ថាយើងមិនអាចរស់ខ្វះគេបាន (ខ្លាចគេបានចិត្ត)៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (140)

សំណាង សៀម រាប

· 2020-09-28

😁

Vis​al​ Seng

· 2020-09-26

😳😳😳

CheaSoth

· 2020-07-10

💖🥀

Nich Nich14

· 2020-07-10

😍😍

គឺម ហ័ង

· 2020-07-10

តោះៗ!......!ចុចទៅចុចមក👍🙏👌

ហន បាយ៉ន់៚

· 2020-07-10

ល្អ

Thy191

· 2020-07-10

😍😍😍😍😍

Thy191

· 2020-07-10

😍😍😍😍😍

Thy191

· 2020-07-10

😍😍😍😍😍

Thy191

· 2020-07-10

😍😍😍😍😍

Thy191

· 2020-07-10

😍😍😍😍😍

មិត្ត229966028

· 2020-07-10

😍😍😍

ID76895018

· 2020-07-10

Good

Vet Rathna

· 2020-07-10

🤔🤔🤔🤔🤔🤔

VanDa200

· 2020-07-10

Good

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 10
前往