
Town News
· 2020-08-03
សៀវភៅ “ហ៊ុន សែន កម្ពុជា” បានចែកជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩
#តាំង កក់# #សង្គម# #ឧត្តម ទុំ ប៉ែនវិរៈវិទូ# #ប៊ុន រ៉ានី ហ៊ុនសែន# #នយោបាយជាតិ#
13936
(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម តាំង កក់ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ ប្រធានក្រុមនិពន្ធ និងចងក្រង សៀវភៅ សម្តេចអគ្គមហាសេនាបតីតេជោ * នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងជូនសៀវភៅពីក្បាលដែលមានចំណងជើងថា “* កម្ពុជា” និង១ក្បាលទៀត សរសេរជាភាសារចិន រៀបរាប់អំពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនកងទ័ព នៅកងពលតូចដឹកជញ្ជូនលេខ៩៩។
នៅចំពោះមុខឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងមេបញ្ជាការការរង នាយទាហាន នាយទាហានរង និងពលទាហាន ឯកឧត្តម តាំង កក់ និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ បានលើកឡើងអំពីប្រវត្តិដឹកនាំរបស់សម្តេចតេជោ និងបទពិសោធន៍ការងារមួយចំនួនទាំងថ្នាក់ជាតិ និងអន្តរជាតិជូនដល់បងប្អូនកងទ័ព ដើម្បីទុក្ខជាបទពិសោធន៍ និងជាមេរៀនប្រវត្តិសាស្ត្រដែលត្រូវតែចងចាំ និងរៀនសូត្រតាមគំរូវិរៈភាពនេះ ជាមួយគ្នានោះដែឯកឧត្តមទាំងពីរ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដោយមិនគិតពីការនឿយហត់ ដើម្បីតែបុព្វហេតុមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម តាំង កក់ និងឯកឧត្តម ទុំ ប៉ែនវិរៈវិទូ ក៏បានជួយឧបត្ថម្ភថវិកា ២០០០ដុល្លារដល់កងពលតូចដឹកជញជូនលេខ៩៩ ដើម្បីចែនជូនដល់បងប្អូនកងទ័ព និងប្រើប្រាស់ផ្ទាល់ក្នុងអង្គភាព៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
រាជរដ្ឋាភិបាលអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតគោលដៅលំហែបៃតង

លោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីជាផ្លូវការ

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ផ្លែឈើក្រហមទាំង ៧ មុខ ល្អបំផុតសម្រាប់សុខភាព ជាពិសេសចំពោះបេះដូង កុំមើលរំលងឱ្យសោះ

全部评论 (0)